ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គ ស្នងការនគរបាលជាតិបានអញ្ជើញជាគណះអធិបតីក្នុងពិធីប្រកាសផ្ទេភារកិច្ចនិងតែងតាំងស្នងកាថ្មីខេត្តកោះកុង
កោះកុង៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញប្រកាសផ្ទេភារកិច្ច និងតែងតាំងមុខតំណែងថ្មី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅសាលមហោស្រព ដោយលោកឧត្តមសេនីយ៍ទោ គង់ មនោ ជំនួសលោក សំឃិត វៀន ដែលត្រូវតែងតាំងជាអភិបាលរង ខេត្តកោះកុង ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានផ្តាំថា ត្រូវអនុវត្តន៍ទៅតាមបទបញ្ជារបស់រាជរ ដ្ឋាភិបាល និងបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលបានដាក់ជូន និងអនុវត្តន៍ទៅតាមការប្តេជ្ញាចិត្តរបស់ខ្លួនឲ្យមានតម្លា ភាព និងគោរពច្បាប់មិនត្រូវយកច្បាប់មកលេងសើចនោះទេ ហើយត្រូវអនុវត្តន៍តួនាទីរបស់ខ្លួន មិនត្រូវយកបុណ្យស័ក្កិ និងអំណាចមកអួតអាងនោះឡើយ ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានថ្លែងបន្តថា លោកមាន ការសោកស្តាយណាស់ ដែលមន្ត្រីនគរបាលជាតិចំនួន៧រូប នៅខេត្តកំពង់ស្ពឺ ដែលអំណាចអួតអាងយកកាំភ្លើងបាញ់លេងដែលជាទង្វើខុសច្បាប់ ដែលធ្វើឲ្យមានការរិះគន់ពីមហាជននាំឲ្យខូចឈ្មោះអង្គភាព ។
ដើម្បីកុំឲ្យខូចឈ្មោះដល់អង្គភាពនគរបាលជាតិ នាយឧត្តមសេនីយ៍ បានបញ្ជាឲ្យស្នងការខេត្តកំពង់ស្ពី បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ។
នាយឧត្តមសន្តិបណ្ឌិត បានលើកឡើងថា លោក គង់ មនោ ដែលត្រូវតែងតាំងជាស្នងការថ្មី ធ្លាប់មានបទពិសោធន៍ដឹកនាំអស់រយៈពេល១០ឆ្នាំ ក្នុងអង្គភាពអន្តរាគមន៍ពិសេសនៅរាជ ធានីភ្នំពេញ ដូច្នេះគាត់អាចដឹងការងារច្រើនក្នុងការអនុវត្តន៍ច្បាប់ឲ្យមានតម្លាភាព ក្នុងជួរអង្គភាពឲ្យមានវិន័យល្អក្នុងការបំរើប្រជាពលរដ្ឋ និងប្រទេសជាតិ ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានបញ្ជាក់ថា ស្នងការ ស្នងការរង និងមន្ត្រីនគរបាលជាតិទាំងអស់ ត្រូវអនុវត្តន៍ក្រមសីលធម៌ គោរពអនុវត្តន៍តួនាទីរបស់ខ្លួន ត្រូវចេះរួមសាមគ្គីគ្នារក្សាភាពថ្លៃថ្នូរ ត្រូវចេះជួយគ្នាទៅវិញទៅ មក នៅពេលជួបបញ្ហាណាមួយ ត្រូវចេះរក្សាភាពផ្ទៃក្នុងឲ្យបានរឹងមាំ ត្រូវចេះជួយទុក្ខធុរៈប្រជាពលរដ្ឋនៅពេលពួកគាត់ ជួបបញ្ហាណាមួយដែលកើតឡើង និងការពារភូមិឃុំឲ្យសុវត្តិភាពល្អ ពីព្រោះប្រទេសជាតិយើងមានសន្តិភាពល្អ មានការរីកចំរើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ពិធីប្រកាសតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តកោះកុង ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ និងមានការអញ្ជើញចូលរួម ពីសំណាក់លោកជំទាវមិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកមេបញ្ជាការមេបញ្ជាការរ កម្លាំងប្រដាប់អាវុធ លោកអភិបាល ក្រុង ស្រុក និងកងកម្លាំងនគរបាលខេត្តកោះកុងយ៉ាងច្រើនកោះករផងដែរ ។
ក្នុងឱកាសនេះដែរ នាយឧត្តមសន្តិបណ្តិត នេត សា វឿវ បានផ្តល់អូរប័រចំនួន២គ្រឿង អាវការពារ និងសម្ភារចរាចរណ៍មួយ ចំនួនផងដែរ ៕