ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

​សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួតពិនិត្យ ការកំណត់​ព្រំដី​នៃ​ប្លង់​កម្មសិទ្ធិ​ដែល​កំពុង​មាន​វិវាទ ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប​

គេហទំព័រ នគររុងរឿង

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ លោក ម៉ុត ដា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការសម្របសម្រួល​ទីតាំង​ដី​ទំនាស់​មួយ​កន្លែង​ដែល​មាន​ប័ណ្ណកម្មសិទ្ធិ​ចំនួន​៣​ជាប់​គ្នា រួមមាន​៖ ប្លង់​កម្មសិទ្ធិ លេខ​ក្បាលដី​៤០៥៨ ,៤០៥៧ និង​៤០៦៤ ស្ថិតនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ដែល​មាន​ការចូលរួម​សម្របសម្រួល​ពី​គណៈកម្មការ​ចម្រុះ ដូចជា​អាជ្ញាធរ​ក្រុង ប្រធាន​ភូមិបាល​ក្រុង អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំងប្រដាប់អាវុធ​ផង​ដែរ​។​

​ការចុះ​ត្រួតពិនិត្យ​និង​ការវាស់វែង​កំណត់​ព្រំ​ដី​នេះ​ធ្វើឡើង​តាម​បណ្តឹង​របស់​ឈ្មោះ តាក់ មុនី​កោសល្យ ដែល​មាន​ប័ណ្ណកម្មសិទ្ធិ​(​លេខ​ក្បាលដី​៤០៥៨ ទំហំ​១៥៧២​ម៉ែត្រការ៉េ និង​៤០៦៤ ទំហំ ៥៤១៨​ម៉ែត្រការ៉េ​) ដោយ​ដី​នេះ​មាន​ចំណុច​ជាប់​អម​សងខាង​រវាង​ដី​ភាគី ឈ្មោះ កាន់ ធី ដែលមាន​(​លេខ​ក្បាលដី ៤០៥៧ ទំហំ ១៥៩២ ម៉ែត្រការ៉េ​)​ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​ទាក់ទិន​នឹង​ការចុះ​ត្រួងពិនិត្យ​នេះ លោក ម៉ុត ដា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត បានបង្ហាញ​ថា លោក​ដឹកនាំ​គណៈកម្មការ​ចម្រុះ​មកនេះ ក្នុង​គោលបំណង​ចុះ​ត្រួតពិនិត្យ​មើល​ការវាស់វែង​កំណត់​ព្រំ​ដី​ឲ្យបាន​ជាក់លាក់​ពី​មន្ត្រី​ជំនាញ និង​ធ្វើ​ការសម្របសម្រួល​បញ្ចៀស​នូវ​ភាព​វិវាទ​ដែល​កំពុង​រា​ុំ​រ៉ៃ​កន្លងមក​។​

​លោក​បាន​បញ្ជាក់​ផងដែរ​ថា ការវាស់វែង​កំណត់​ព្រំប្រទល់​នេះ គឺរ​កជើង​ម៉ែត្រ​ដើម្បី​រក​ទំហំ​ពិតប្រាកដ​ក្នុង​ប័ណ្ណ​សម្គាល់​អចលនវត្ថុ​និមួយៗ ព្រោះថា​ប្លង់ដី​ទាំង​៣​ប្លង់​នេះ​ពិតជា​បាន​ទទួលស្គាល់​ពី​ម្ចាស់​ដី​រៀងៗ​ខ្លួន​ទៅ​ហើយ​។ ម្យ៉ាងទៀត​លោក​មិនទាន់​អារកាត់​ឲ្យទៅ​ភាគី​ណាមួយ ឈ្នះ ចាញ់​នោះ​ទេ​។​ដូច្នេះ​ប្រសិនបើ​ម្ចាស់​ប្លង់​កម្មសិទ្ធិ ឈ្មោះ កាន់ ធី មិន​សុខចិត្ត នឹង​ការវាស់វែង​កំណត់​ព្រំ​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​គ្រប់​ជំនាញ​នា​ថ្ងៃនេះ គាត់​អាច​ប្តឹង​តវ៉ា​ទៅ​ស្ថាប័ន​ច្បាប់​បន្តទៀត​។​

​ក្នុងករណី​នេះ​ដែរ លោកពូ កាន់ ធី ដែល​ជា​ម្ចាស់​ប្លង់​កម្មសិទ្ធិ​សម្គាល់​អចលនវត្ថុ លេខ ៤០៥៧ បានឲ្យដឹងថា ដី​កំពុង​វិវាទ​នេះ គឺជា​ដី​កេរដំណែល​ពី​ឪពុក​ម្តាយ ដោយ​កន្លង​មក​ដី​ចំណុច​នេះ​គាត់​បាន​ជួល​ឲ្យទៅ​ខាង​ក្រុមហ៊ុន​ដាក់​បង្គោល​អង់​តែ​ន​ទូរស័ព្ទ ប៉ុន្តែ​ប្រាក់កម្រៃ​គាត់​មិន​ដែល​បាន​ទទួល​ម្តង​ឡើយ ដោយសារ​ប្អូនប្រុស​របស់​គាត់​ឈ្មោះ កាន់ ធឿន បាន​យក​ថ្លៃ​ជួល​ប្រចាំខែ​ជាប់​រហូត​។​លុះ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ស្រាប់តែ​ឈ្មោះ កាន់ ធី ជា​ប្អូន​បង្កើត​បាន​លក់​ដីស្រែ​នៅ​ខាងក្រោយ​ដី​ទំនាស់​នេះ ទៅឲ្យ​ឈ្មោះ តាក់ មុនី​កោសល្យ ទើប​មាន​ប្លង់​ចេញ​ក្តោប​យក​ទាំង​ដី​នៅខាងមុខ​តែម្តង​។​

​ដោយឡែក បើ​តាម​ការអះអាង​ពី​ម្ចាស់​អចលនវត្ថុ ឈ្មោះ តាក់ មុនី​កោសល្យ កាន់​ក្បាលដី​លេខ​៤០៥៨ និង​លេខ ៤០៦៤ បានឲ្យដឹងថា គាត់​ប្តឹង​ជំទាស់​នេះ ដោយ​សារ​ថ្មីៗ​នេះ​ឃើញ​ក្រុមគ្រួសារ​របស់​ឈ្មោះ កាន់ ធី សង់​លំនៅដ្ឋាន​ស្ថិតក្នុង​ប្លង់​កម្មសិទ្ធិ​របស់​គាត់ ទើប​គាត់​ជា​ម្ចាស់​ប្លង់​ប្តឹងទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យជួយ​រក​ដំណោះស្រាយ​តែម្តង​។​

​ពាក់ព័ន្ធ​នឹង​ការ​វិវាទ​ដីធ្លី​ដែល​មាន​ប័ណ្ណ​អចលនវត្ថុ​ខាងលើ លោក វិញ ថុល ប្រធាន​ភូមិបាល​ក្រុងកែប បានឲ្យដឹងថា ការចុះ​មក​វាស់វែវ​កំណត់​ព្រំ​ដី​ចំណុច​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​នេះ គឺ​ដើម្បី​ផ្ទៀងផ្ទាត់​នូវ​ទំហំ​ដ៏​ពិតប្រាកដ​ជូន​ម្ចាស់​ដី ក្នុង​គោលបំណង​បញ្ចៀស​នូវ​ជម្លោះ ហើយ​ការវាស់វែង​កំណត់​ព្រំ​នេះ គឺ​វាស់​ទៅ​តាម​អ្វី​ដែល​មាន​ស្រាប់​ហើយ ពោល​គឺ​ទំហំ​ក្នុង​ប្លង់​កម្មសិទ្ធិ​មាន​ប៉ុន្មាន​គឺ​ត្រូវ​ទទួលស្គាល់​ប៉ុណ្ណឹង ធ្វើ​បែប​នេះ​ដើម្បី​បញ្ចប់​វិវាទ​នៅពេល​ក្រោយ​៕

សហភាតរៈ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com