បុរស២នាក់បានរងរបួសបែកក្បាលហូរឈាមដេកដួលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្រូវក្រុមជនសង្ស័យមួយក្រុម វាយរួចគេចខ្លួនបាត់ នៅស្វាយរៀង
(ថ្ងៃទី 17 August 2020 ម៉ោង 11:08 am)
ខេត្តស្វាយរៀង៖ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នៅចំណុចភូមិស្រម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បុរស២នាក់បានរងរបួសបែកក្បាលហូរឈាមដេកដួលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ
ខណះត្រូវក្រុមជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានយកវត្ថុរឹងវាយរួចគេចខ្លួនដោយសុវត្ថិភាពសង្ស័យមានជម្លោះពាក្យសំដីនឹងគ្នា។
ជនរងគ្រោះមានឈ្មោះឈិន ឡុងឌី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅភូមិ
អារក្សស្វាយ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀងដោយរបួសត្រូវក្បាលផ្នែក ខាងក្រោយដាច់ចំនួនមួយកន្លែងរបួសធ្ងន់និងឈ្មោះ ប៉ែន សារឿន អាយុ៣១ឆ្នាំមុខរបរកម្មកររោងចក្រមានទីលំនៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងរងរបួសក្បាលផ្នែកខាងក្រោយដាច់ចំនួន៣កន្លែងរបួសធ្ងន់។
ចំណែកឯក្រុមជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះនោះទេបន្ទាប់ពីបង្កហេតុបានជិះគេចខ្លួនភ្លាមៗ។
មុនកើតហេតុខ្លួននិងមិត្តភក្តិបានជិះម៉ូតូមកមើលដី ក្រោយមកប្រមាណកន្លះម៉ោងក៏បានជួប ក្រុមជនសង្ស័យ ហើយមានជម្លោះពាក្យសំដីនិយាយឌឺដង ទើបមានការឈ្លោះប្រកែកគ្នា ខ្លាំងបង្កហិង្សាតែម្ដង។ ក្រោយមកជនរងគ្រោះទាំងពីរនាក់ត្រូវបានក្រុមគ្រួសារដឹកមកសំរាកព្យាបាលនៅមន្ទីរ
ពេទ្យបង្អែកខេត្តស្វាយរៀង។
សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕