ករណីកាប់ឪពុកបង្កើតរបស់ខ្លួន បណ្ដាលឱ្យរងរបួស នៅពោធិ៍សាត់ (ថ្ងៃទី 17 August 2020 ម៉ោង 1:11 pm)
ពោធិ៍សាត់៖ នៅ ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវ ចូលបឹងរំលេច ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិសាត់។
នគបាលស្រុកវាលវែង សហការជាមួយ នគបាលឃុំក្រពើពីរ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណី ប្រព្រឹត្តអំពើហិង្សា ដោយចេតនា ក្នុងគ្រួសារ ដោយសារតែ បុរសម្នាក់នោះ បានកាប់ឪពុកបង្កើតរបស់ខ្លួន បណ្ដាលឱ្យរងរបួស តែស្រាល ដោយសារឪពុក បានព្យាយាមគេច តែមិនផុត ។
ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សាគុណ ចាន់តារា ភេទប្រុស អាយុ ៣១ ឆ្នាំ បានកាប់ឪពុកបង្កើត របស់ខ្លួន ឈ្មោះ ព្រហ្ម សាគុណ អាយុ ៦៧ ឆ្នាំ បណ្ដាលឱ្យរងរបួសស្រាល ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ច នាំខ្លួនមកសាកសួរ ទើបបានដឹងថា ជនសង្ស័យ មានដីកា បង្គាប់ឲ្យនាំខ្លួន លេខ៤៧៣ នខស/ឈ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ពីបទឃាតកម្ម កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ៕