បញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធ ការប្រើប្រាស់ នឹងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់
ខេត្តព្រះសីហនុ៖ នៅរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធ ការប្រើប្រាស់ នឹងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ដែលចុះបង្រ្កាបនៅចំណុច មុខផ្ទះសំណាក់ជំនោរសមុទ្រ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។
១/ ឈ្មោះ ផាន់ ស៊ុនហេង ហៅ (អាវែង) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ នេសាទ ស្នាក់នៅ ក្រុម២ ភូមិ៤ ឃុំកំពេញ ស្រុកស្ទឹងហាវ។
២/ ឈ្មោះ ហាក់ ចម ហៅ (ស្រីណែត) ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្នាក់នៅមិនពិតប្រាកដ។
+ ដកហូតយកវត្ថុតាងរួមមាន÷
១/ ម្សៅសថ្លា ចំនួន ០២កញ្ចប់
២/ ទូរស័ព្ទដៃ ចំនួន ០២គ្រឿង
៣/ ម៉ូតូ ចំនួន ០១គ្រឿង ៕