កោះរ៉ុង-(ដំណឹងបន្ថែម) ករណីទូកមួយគ្រឿង បានប៉ះរលកបែកទូកលិចចូលក្នុងសមុទ្រនៅចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុងវេលាម៉ោងជិត៤ល្ងាចថ្ងៃ០១សីហា២០២០ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយទូកនោះលិច មនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះបានទាំងអស់ហើយ មិនមានអ្នករងគ្រោះដល់ជីវិតទេ។ សេចក្តីរាយការណ៏ពីសមត្ថកិច្ចថាមានមនុស្សនៅលើទូកនេះប្រមាណជាង១០នាក់ មានក្មេងមានចាស់ ដែលបានទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតមួយនៅ កោះរ៉ុង ។ ក្រោយកើតហេតុ មានការជួយសង្គ្រោះដោយកម្លាំងនគរបាលនិងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងអូប៊រ័ល្បឿនលឿនក្រុមហ៊ុន GTVC របស់លោកឧកញ៉ាទៀ វិចិត្រ និងទូកនេសាទ
ស្មគ្រ័ចិត្តមួយចំនួនទៀត ។ (បញ្ជាក់ទូករងគ្រោះបានលិចចូលក្នុងសមុទ្របាត់ហើយ)