ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

នៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២០ កម្លាំងនគរបាលរបស់លោកបានធ្វើការបង្ក្រាបបានជនសង្ស័យចំនួន៥ នាក់ ដែលឃាត់តាមបណ្ដាលប៉ុស្តិ៍នានាព្រមទាំងដកហូតបានគ្រឿងញៀនជាច្រើនកញ្ចប់។

គេហទំព័រ នគររុងរឿង

ឃាត់ជនសង្ស័យ៥នាក់​ ពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន​ ដកហូតគ្រឿងញៀនមួយចំនួនធំ នៅភ្នំពេញ
(ថ្ងៃទី 28 July 2020 ម៉ោង 9:55 am)

ភ្នំពេញ​ ៖​ នៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២០ កម្លាំងនគរបាលរបស់លោកបានធ្វើការបង្ក្រាបបានជនសង្ស័យចំនួន៥ នាក់ ដែលឃាត់តាមបណ្ដាលប៉ុស្តិ៍នានាព្រមទាំងដកហូតបានគ្រឿងញៀនជាច្រើនកញ្ចប់។
ជនសង្ស័យទី១ឃាត់នៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង៣៖២០ទៀបភ្លឺ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មានឈ្មោះ យិន ឧត្តម ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២១១៦ ភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។ សម្ភារះដកហូតមានក្រាមពណ៌សថ្លាចំនួន៧កញ្ចប់តូច។
ជនសង្ស័យទី២ ឃាត់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១៖ ៣០នាទី ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ឈ្មោះ ថុល វិបុល ភេទប្រុសអាយុ៣៩ ឆ្នាំជនជាតិខ្មែរមានទីលំនៅ មិនពិតប្រាកដ មុខរបរមិនពិតប្រាកដ។ សម្ភារះដកហូតមានក្រាមពណ៌សថ្លាចំនួន២កញ្ចប់ធំល្មម។
ជនសង្ស័យទី៣ឃាត់នៅថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង៣រសៀល ត្រង់ចំណុច ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ឈ្មោះ ណូ ម៉ា ហង្ស ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរ ឥស្លាម មានទីលំនៅភូមិ ឃ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។
សម្ភារៈដកហូតមានក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច។
ជនសង្ស័យទី៤ ឃាត់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង១១យប់ ត្រង់ចំណុច ផ្លូវជាតិលេខ៥ ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានឈ្មោះ ទន វាសនា ភេទប្រុសអាយុ១៨ ឆ្នាំជនជាតិខ្មែរមានទីលំនៅ ឃុំទំពាំងច្រង់ ស្រុកគីរីវង្ស ខេត្តតាកែវ។ មុខរបរមិនពិតប្រាកដ។សម្ភារៈដកហូតមានក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច។
ចំណែកជនសង្ស័យទី៥ ឃាត់នៅយប់ថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២០វេលាម៉ោង១០ និង៣០នាទី ត្រង់ចំណុចក្រុមទី១ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ មានឈ្មោះ ព្រំ សុីថី ភេទប្រុស អាយុ៤១ ឆ្នាំជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ មុខរបរ មិនពិតប្រាក(មានសារធាតុញៀន) ។
សំភារៈដកហូតមាន ក្រាមសថា្លចំនួន២ កញ្ចប់ថង់ធំល្មម ។
ជនសង្ស័យទាំង៥ឃាត់បណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឬស្សីកែវ ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com