ភ្នំពេញ ៖ដោយអនុវត្តតាមប្រសាន៍ដឹកនាំ របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃអាទិត្យទី០៦ ខែតុលា ឆ្នាំ ២០១៩ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និង ដោយមាន កាចូលរួម ពី លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ហួត ពិសិដ្ឋ អធិការរងខណ្ឌ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ សរុបចំនួន៥០នាក់ បានចុះអនុវត្តច្បាប់ចរាចរផ្លូវគោក ដោយធ្វើការស្ទាក់ចាប់រថយន្ត ធុនធំដែលបើកលើផ្លូវហាមឃាត់ រួមមាន មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និង តីរៈវិថីព្រះស៊ីសុវត្ថិ ។
ជាលទ្ធផល : ឃាត់រថយន្ត ធុនធំបានចំនួន ០៦ គ្រឿង និងបានបញ្ជូនបន្តទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ ៕