តាកែវ ៖ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្ត្រមណ្ឌលតាកែវ និង លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានអញ្ជើញប្រគល់រង្វាន់ដល់សិស្សជ័យលាភី និទ្ទេសអេនិងប៊ី ដែលទើបបានប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៨-២០១៩ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកសំរោង នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រីក្រុមការងារ មន្ត្រីជុំវិញស្រុកសំរោង លោកគ្រូ និង សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាល សរុបចំនួន ១៨៤នាក់។
ក្នុងនោះសិស្សជាប់និទ្ទេសA ១នាក់ទទួលបានម៉ូតូ ១ គ្រឿង និងនិទ្ទេសB ១៤ នាក់ ក្នុងម្នាក់ៗថវិកាចំនួន ១០០,០០០ រៀល។ លោក នាយក នាយករង ០៣ វិទ្យាល័យ ដែល អញ្ជេីញមកចំនួន ៩ នាក់ ក្នុងម្នាក់ទទូលបានថវិកាចំនួន ១០០,០០០ រៀល។
បន្ទាប់ពីចប់ពិធីខាងលើ ឯកឧត្តមបណ្ឌិត និង ក្រុមការងារបានបន្តអញ្ជើញជាអធិបតីភាពក្នុពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារថ្នាក់ជាតិចុះជួយឃុំទាំង០៣គឺ ឃុំខ្វាវ លំចង់ និង បឹងត្រាញ់ខាងត្បូង ដែលជាឃុំ ឯកឧត្តមបណ្ឌិត ជាប្រធានក្រុមការងារ។
ក្រៅពីនេះ ឯកឧត្តមបណ្ឌិតក៏បានឲ្យក្រុមការងារត្រៀមរៀបចំ ពិធី«ហូបអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ» នាថ្ងៃ៩វិច្ឆិកាខាងមុខ ឲ្យបានអធិកអធម ស្របតាមការប្រកាសដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕