ប្រទះឃើញ ក្មេងស្រីអាយុ ៩ ម្នាក់ លង់ទឺកស្លាប់ ខណៈពេលដែលទៅបេះត្រកួន ជាមួយបងប្រុស
បាត់ដំបង៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ករណីក្មេងលង់ទឺកស្លាប់ នៅចំណុចក្រុមទី១៤ ភូមិស្វាយជ្រុំ ឃុំបវេលស្រុកបវេល ខេត្តបាត់ដំបង។
បើតាមការបំភ្លឺរបស់ឈ្មោះហេង ហ៊ួ ភេទប្រុសអយុ១០ឆ្នាំត្រូវជាបងបង្កើតជនរងគ្រោះបានបំភ្លឺថា នៅម៉ោង១៥:០០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានទៅបេះត្រកួននៅក្នុងអូរដែលនៅក្បែរផ្ទះជាមួយប្អូនស្រីរបស់ខ្លួននឹងមានក្មេងៗ៣នាក់ទៀត ទៅជាមួយដែរ ពេលដែលខ្លួនកំពុងបេះត្រកួន ប្អូនស្រីបានសុំមកផ្ទះមុនលុះមួយសន្ទុះក្រោយមកខ្លួនក៏ដើរមកផ្ទះជាមួយក្មេងដ៏ទៃទៀត ក៏បានឃើញស្បែកជើងប្អូននៅក្បែរមាត់អណ្ដូងខ្លួនពុំបានចាប់អារម្មណ៍នឹកថា ប្អូនភ្លេចយកទៅផ្ទះខ្លួនក៏រើសស្បែកជើងទៅផ្ទះក៏សួរទៅម្ដាយឃើញប្អូនមកផ្ទះហើយនៅម្ដាយថា អត់ឃើញក៏នាំគ្នាដើររកតែរកមិនឃើញ។
ឆ្លងតាមការបំភ្លឺរបស់សាក្សីនិងសាច់ញាតិ នៅជុំវិញទីកន្លែងកើតហេតុនិងការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឺកពិតប្រាកដមែនពីព្រោះនៅលើខ្លួនសាកសពគ្មានស្នាកស្នាមអ្វីឡើយ។ ជនរងគ្រោះឈ្មោះហេង ឡៃហ៊ួង ភេទស្រី អាយុ៩ឆ្នាំ ។
មូលហេតុជនរងគ្រោះបានដើរទៅបេះត្រកួននៅក្នុងទឹកជ្រៅមឹនចេះហែលទឹក ទើបបណ្ដាលអោយលង់ស្លាប់ ៕