គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់និងស្រាល ចំណែកភាគីម្ខាងទៀត បានរត់គេចខ្លួនបាត់ នៅកំពង់ស្ពឺ
(ថ្ងៃទី 17 July 2020 ម៉ោង 10:03 am)
ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ នាវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកក្កដា វេលា ម៉ោង០១:៥០នាទីស្តិតនៅភូមិព្រៃស្លឹក សង្កាត់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល ចំណែកភាគីម្ខាងទៀតបានរត់គេចខ្លួនបាត់បន្សល់តែវត្ថុតាងនៅនឹងកន្លែងកើតហេតុ។ គ្រោះថ្នាក់នេះអាចចាត់ទុកថាជាសំណាងណាស់ទៅហើយ ដែលរថយន្តទាំងពីរគ្រឿងបុកគ្នាទល់មុខឡើងពេញទំហឹងតែគ្រាន់តែបណ្ដាលឱ្យមនុស្សរបួសប៉ុណ្ណោះ មិនប៉ះពាល់ដល់អាយុជីវិត។
មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Q -2634 ចំណែកអ្នកបើកបររថយន្តកុងតឺន័រ ពណ៍សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ3A 3137 មានសណ្តោងរ៉ឺម៉កពាក់ស្លាកលេខ តាកែវ4A 0029 ( មិនស្គាល់អត្ដសញ្ញាណ )
ភាគីអ្នកបើកបររថយន្តទួរីសមានឈ្មោះ មួន ទីណូ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេះ ស្រុកជុំគីរី ខេត្តកំពត(របួសធ្ងន់)។ក្រៅពីនេះមានឈ្មោះ គន្ធា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (របួសធ្ងន់), ឈ្មោះគឺ សាមឌី
ភេទប្រុស អាយុ៩ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(របួសស្រាល)។មុនកើតហេតុ រថយន្តទួរីសបើកពីទិសខាងកើតទៅទិសខាងលិច រីឯភាគីរថយន្តកុងតឺន័របើកពីទិសខាងលិចទៅទិសខាងកើតបញ្រ្ចាសគ្នា៕