(ក្រុងព្រះសីហនុ)ឆ្មក់បង្រ្កាបទីតាំងបើកអាជីវកម្មពេស្យាចារ ៣ទីតាំង ឃាត់មនុស្ស ៣១នាក់
ព្រះសីហនុ: នៅយប់ថ្ងៃទី១៦ខែ០៧ ឆ្នំា២០២០ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយមានការសម្របសម្រួលពី លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុបានសហការជាមួយនឹងកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឆ្មក់ចូលធ្វើប្រតិបត្តិការបង្រ្កាប ទីតាំងអាជីវកម្មបនពេស្យាចារ(អាជីកម្មផ្លូវភេទ) ខុសច្បាប់ ចំនួន០៣ទីតាំង ត្រង់ចំណុច ផ្ទះសំណាក់ យីហោ យិងប៊ិន ពូអៀក អ៊ីចាន់ ស្ថិតក្នុង ក្រុម៣ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។
ដោយឃាត់ខ្លួនជនពាក់ពន្ធ័ ក្នុងករណីនេះចំនួន ៣១នាក់(ប្រុស ១៦ នាក់ និងស្រី ១៥នាក់) ក្នុងនោះមានជនជាតិចិន ជនជាតិវៀតណាម និងជនជាតិរុស្សី ព្រមទាំងដកហូតបានសម្ភារ: វត្ថុតាងសម្រាប់បម្រើសេវាផ្លូវភេទមួយចំនួនធំ។
ជនពាក់ពន្ធ័ទាំង៣១នាក់នេះ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរក្រុងព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការទៅតាមផ្លូវច្បាប់៕