(ភ្នំពេញ)÷ ស្អែកនេះ ! កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នឹងបញ្ជូនស្រ្តីតិរិច្ឆានម្នាក់ ដែលប្រើកាំបិតអារលើផ្ទៃមុខក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ រងរបួសធ្ងន់ដេរជាង ១០០ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិព្រោះតែខ្លួនសងសឹកឲ្យកូនប្រុស
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២០នេះ ស្រ្តីដៃដល់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននាំយកទៅសាកសួរ ក្រោយពេលគាត់ធ្វើសកម្មភាព យកកាំបិតប៉ុនប៉ងអារ.កសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់ បែកក្បាលកាលពី២ថ្ងៃមុន។ ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេដោយសារតែនាងស្រែកយំខ្លាំងៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខនិងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុននឹងនគរបាលឃាត់ខ្លួន។
ស្អែកនេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នឹងបញ្ជូនស្រ្តីតិរច្ឆានម្នាក់ ដែលប្រើកាំបិតអារលើផ្ទៃមុខក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ រងរបួសធ្ងន់ដេរជាង ១០០ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិព្រោះតែខ្លួនសងសឹកឲ្យកូនប្រុស បន្ទាប់ពីក្មេងស្រីរងគ្រោះបានយកដុំថ្មគប់កូនប្រុសគាត់ បែកក្បាលកាលពី២ថ្ងៃមុន ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ។
ស្រ្តីដៃដល់ខាងលើឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។ ក្រោយពេលចាប់ខ្លួនស្រ្តីនោះបាននិយាយថា គាត់ខឹងខ្លាំងណាស់ដេកអត់លក់២យប់ហើយ ដោយសារតែក្មេងស្រីខាងលើធ្វើឲ្យកូនគាត់ចេញឈាម ហើយត្រូវដឹងថា កូនគាត់ធំឡើងជាតារាផង ដូច្នេះគាត់សុំត្រឹមតែឲ្យក្មេងស្រីនេះ ចេញឈាមវិញដូចជាកូនគាត់វិញប៉ុណ្ណោះ។
គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ៕