ភ្នំពេញ ៖នាល្ងាចថ្ងៃសុក្រ ០៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានទទួលទេយ្យទានជាគ្រឿងឧបភោគ-បរិភោគ និងបច្ច័យចំនួន ៤.០០០.០០០រៀល ពីសម្ដេចព្រះឧត្ដមចរិយាបណ្ឌិត ឈីង ប៊ុនឈា ព្រះអគ្គាធិការរងពុទិ្ធកសិក្សាជាតិ និងជាព្រះចៅអធិការវត្ត វិមានតេជៈ ( ហៅវត្តស្រះចក ) ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្តេជ្ញាចំពោះមុខព្រះភ័ក្ត្ររបស់ព្រះអង្គថា នឹងយកទេយ្យទានដែលព្រះអង្គប្រគេនដល់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះមហន្តរាយផ្សេងៗ ឱ្យចំគោលដៅ និងទាន់ពេលវេលា៕