(ខេត្តកំពង់ស្ពឺ)÷ ឈ្លោះប្រកែកគ្នាដណ្តើមកន្លែងគ្មាដេកនៅតាមសាលាឆទានហៅរោងបុណ្យជនសង្ស័យទាញកាំបិតផ្គាក់កាប់ស្លាប់ភ្លាមនៅក្នុងថ្លុកឈាម
ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២០វេលាម៉ោង09:40pm
ខេត្តកំពង់ស្ពឺ ÷ យោងតាមប្រជាពលរដ្ឋមួយរូបដោយមិនបញ្ចេញឈ្មោះបានឲ្យដឹងថានៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង ៥០ នាទី នៅចំណុចរោងបុណ្យភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីប្រើកាំបិតផ្គាក់កាប់មនុស្សបណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ។
យោងតាមប្រភពប្រជាពលរដ្ឋបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សួស រ៉ា ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើបើតាមឱ្យដឹងពីប្រជាពលរដ្ឋបានឲ្យដឹងបន្ថែមទៀតថាជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគាររយះពេល១២ឆ្នាំម្តងរួចមកហើយនៅពន្ធនាគារត្រពាំងផ្លុង។
ចំណែកជនរងគ្រោះវិញមានឈ្មោះ អុន អាត អាយុ ៤៤ ឆ្នាំ ភេទ ប្រុស ស្នាក់នៅភូមិកើតហេតុដូចគ្នា ( ស្លាប់)
តាមការឲ្យដឹងពីរអ្នកនៅជិតកន្លែងកើតហេតុបានឲ្យដឹងថាមូលហេតុធ្វើឲ្យជនរងគ្រោះស្លាប់នោះគឺបណ្ដាលមកពីដណ្ដើមរោងបុណ្យគ្នានៅទើបឈានដល់ការកាប់សម្លាប់គ្នាតែម្ដង
ចំពោះករណីមនុស្សឃាតខាងលើនេះសូមសមត្ថកិច្ចជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារនៃសពដោយក្តីអនុគ្រោះផងចុះ។