ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

ចោលកំពូលស៊យលួចម៉ូតូស្គុបពីបានសម្រេចហើយតាំងពីកណ្តាលយប់ហើយរត់គេចខ្លួនបាត់អស់រយៈពេល 5 ថ្ងៃទើបជិះយកទៅកន្លែងលក់បញ្ចាំចៃដន្យជួបកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបបានរួចនាំបងស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរនាំ

ចោលកំពូលស៊យលួចម៉ូតូស្គុបពីបានសម្រេចហើយតាំងពីកណ្តាលយប់ហើយរត់គេចខ្លួនបាត់អស់រយៈពេល 5 ថ្ងៃទើបជិះយកទៅកន្លែងលក់បញ្ចាំចៃដន្យជួបកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបបានរួចនាំបងស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរនាំ
គេហទំព័រ នគររុងរឿង

(ភ្នំពេញ)÷    ចោរកំពូលសយ​! លួច​ម៉ូតូ Scoopy ​បានសម្រេចហេីយ តាំងពីកណ្ដាលយប់​ ហេីយ​រត់គេច​ខ្លួនបាត់អស់រយៈពេល៥​ថ្ងៃ ​ទេីបជិះ​យកទៅកន្លែងលក់​ប​ញ្ជាំ​ ចៃដន្យជួបកម្លាំង​នគរបាល​ស្រាវជ្រាវ​បង្ក្រាបបាន រួច​នាំមក​ស្នាក់ការ​ប៉ុស្តិ៍​ ដើម្បី​សាកសួរ​នាំ​ ។ ការឃាត់ខ្លួន​នេះធ្វើឡេីងកាល​ពីវេលា​ម៉ោង​០៥:​៣០​នាទី​ល្ងាច​ ថ្ងៃទី​១៤ ខែកក្ដ​ដា ឆ្នាំ២០២០នេះ ​នៅ​ចំណុច​ផ្លូវ​បេតុងក្នុងភូមិក្បាល​ទំនប់​៣ សង្កាត់បឹងទំពន់​ទី​២ ខណ្ឌមានជ័យ ។

​ជនរងគ្រោះ​ឈ្មោះ ភាន រ៉ូបឺត ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​៥០C ផ្លូវ៥៣BT ភូមិក្បាល​ទំនប់ សង្កាត់បឹងទំពន់​ទី​២ ខណ្ឌមានជ័យ​ម្ចាស់​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី​ព​ណ៍ស​ ពាក់​ស្លាក​លេខ​បាត់ដំបង ​១AC-៥១៥៧ ។​

​លោកវរសេនីយ៍ត្រី​ ឃុន ឡេង នាយប៉ុស្តិ៍​រដ្ឋបាល​បឹងទំពន់​ទី​២​ បានប្រាប់ដែរថា​ ​ជនសង្ស័យ​ដែលឃាត់ខ្លួនបានមានឈ្មោះ ភឹម ផាន់​នី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​៣៦BT ភូមិក្បាល​ទំនប់​៣ សង្កាត់ បឹងទំពន់​ទី​២ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ (​មាន​ផ្ទុក​សារធាតុ​ញៀន​ទេ​)​ដោយ​ឃាត់​ជនសង្ស័យ​ពីបទ​លួច​ម៉ូតូ ។​

​បេីតាមសម្ដីលោកវរសេនីយ៍ទោ​ គឹម កល្យាណ អធិការរងទទួលផែន​ព្រហ្មទណ្ឌ​ នៃអធិការដ្ឋានខណ្ឌមានជ័យ​ បានបញ្ជាក់ប្រាប់ក្រុមការងារ​(SH NEWS)ដែរថា កាលពី​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលា​ម៉ោង​០៦:៣០​នាទី​ល្ងាច ជនរងគ្រោះ​ឈ្មោះ ភាន រ៉ូបឺត ភេទប្រុស អាយុ១៩ឆ្នាំ បាន​យក​ម៉ូតូ​០១​គ្រឿង​ហុងដា​ស្គូ​ប​ពី ព​ណ៍ស ឆ្នាំ​ផលិត​២០១៨ ពាក់​ស្លាក​លេខបាត់ដំបង ១AC-៥១៥​៧ មក​ចត​ទុក​នៅក្នុង​ផ្ទះ​លេខ៥០C ផ្លូវ៥៣BT ភូមិក្បាល​ទំនប់ សង្កាត់បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ដែលជាចំណុចកើតហេតុ​) ហើយ​បាន​ចូលទៅ​ផឹកស៊ី​នៅក្នុង​ផ្ទះ​ជាមួយ​មិត្ត​ភ​ក្កិ ដោយ​ពុំ​បាទ​បិទ​ទ្វាររបង​ផ្ទះ និង ចាក់សោ​រក​ម៉ូតូ រហូតដល់​វេលា​ម៉ោង​២៣​ម៉​៣០​នាទី ថ្ងៃ​ដដែល ជនរងគ្រោះ​ឈ្មោះ ភាន រ៉ូបឺត បាន​ចេញមក​មើល​ម៉ូតូ​ស្រាប់តែ​បាត់​មិនឃើញ ។ លុះ​មកដល់​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលា​ម៉ោង​០៩​ម៉​៣០​នាទី ទើប​ជនរងគ្រោះ​ឈ្មោះ ភាន រ៉ូបឺត បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​បឹងទំពន់​ទី​២​ឲ្យ​ជួយ​ស្រាវជ្រាវ ។ បន្ទាប់មក​កម្លាំង​នគ​របាល​ប៉ុស្តិ៍​បឹងទំពន់​ទី​២​ បាន​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ​រួចរាយការណ៍ប្រាប់មកជំនាញ​ខណ្ឌ ដេីម្បីធ្វេីការស្រាវជ្រាវ។

ក្រោយពី​ធ្វេីការស្រាវជ្រាវ​កំណត់មុខសញ្ញាបានច្បាស់ហេីយ​ ទេីបនៅវេលា​ម៉ោង​១៧:៣០​នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការណែនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េង​ វិមានតារា​ អធិការខណ្ឌមានជ័យ​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដឹកនាំដោយរូបលោកដែល​ជាអធិការរងទទួលផែនព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍​បឹងទំពុនទី២ ចុះធ្វេីការបង្ក្រាប និងចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ភឹម ផាន់​នី ភេទប្រុស អាយុ​២៩ឆ្នាំ នៅ​ចំណុច​ផ្លូវបេតុងក្នុង​ភូមិក្បាល​ទំនប់​៣ សង្កាត់បឹងទំពន់​ទី​២ ខណ្ឌមានជ័យ ​ដោយបានចាប់យក​វត្ថុតាងមាន ម៉ូតូ​០១​គ្រឿង​ហុងដា​ស្គូ​ប​ពី ព​ណ៍ស (​ជា​របស់​ជនរងគ្រោះ​ឈ្មោះ ភាន រ៉ូបឺត ដែល​បាត់​) ។​ ចំណែក​ម៉ូតូ​រងគ្រោះ​នគរបាល​ប៉ុស្តិ៍​ប្រគល់អោយ​ម្ចាស់​ប្រើប្រាស់​បណ្ដោះអាសន្ន​សិន​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបានកម្លាំបនគរបាល​ប៉ុស្តិ៍​ប​ញ្ជូ​នទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

Filed in: ជីវិត និងសុខភាព

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com