កំពង់ឆ្នាំង៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុង ខែកញ្ញា និងលើកទិសដៅអនុវត្តបន្តសម្រាប់ ខែតុលា ក្រោមអធិបតីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ។
ក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរ ក៏បានបូកសរុបនូវរាល់បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងធ្វើការជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានល្អប្រសើរបន្តទៅទៀត ឲ្យបានស្របទៅតាមទិសដៅក្រសួង។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីប្រធានការិយាល័យរដ្ឋបាល, ប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ, លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី ទាំង០៤ក្រុម, មន្ត្រីផ្នែក GIS, មន្ត្រីកំណត់ព្រំ, មន្ត្រីវិនិច្ឆ័យ, មន្ត្រីវាស់វែង និងមន្ត្រីការិយាល័យរដ្ឋបាល LASSP នៃការិយាល័យអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន៤៦ រូប ស្រី១១រូប៕