ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ស្តុប​ច្រមុះជ្រូ​កក្បាលថ្នល់ និង​ស្តុប​វត្ត​នាគវ័ន្ត​

គេហទំព័រ នគររុងរឿង

(​ភ្នំពេញ​) ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ស្តុប​ចំនួន​ពីរ គឺ​ស្តុប​ច្រមុះជ្រូ​កក្បាលថ្នល់ និង​ស្តុប​វត្ត​នាគវ័ន្ត ដើម្បី​ឲ្យ​ចរាចរណ៍​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ខណៈ​ដែល​ស្តុប​ទាំង​២​នេះ តែងតែ​កកស្ទះ​ចរាច​រណ៍​រាល់​ថ្ងៃ​នោះ​។​

​ការបញ្ជាក់​ពី​ការប្ដូរ​ប្រព័ន្ធ​ចរាចរណ៍​នៅ​ស្តុប​ទាំងពីរ​នេះ បាន​ធ្វើឡើង​នា​ល្ងាច​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​ជំនាញ និង​នគរបាល​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ប្រព័ន្ធ​ចរាចរណ៍​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់ មាន​ការកកស្ទះ​ចរាច​រណ៍​រាល់ថ្ងៃ​។ ដោយ​មើលឃើញ​ពី​បញ្ហា​ខាងលើនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង បាន​សុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​សូម​យក​ស្ថានីយ​ប្រេង​សូ​គី​មិច ចេញពី​ច្រមុះជ្រូក​ក្បាលថ្នល់ ដោយ​ប្តូរ​ទៅកាន់​ទីតាំង​ផ្សេង ដើម្បី​សម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​តំបន់​នេះ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ជាង​មុន​។​

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់ទៀតថា ពាក់ព័ន្ធ​នឹង​ការកែ​ប្រពន្ធ​លំហូរ​ចរាចរណ៍​នៅ​ស្តុប​ច្រមុះជ្រូ​កក្បាលថ្នល់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ពង្រីក​ផ្លូវ​ព្រះមន្នីវង្ស​ឲ្យបាន​បី​គន្លង និង​ផ្លូវ​លេខ​២៧១ បី​គន្លង ជាមួយនឹង​ការ​យក​កា​រ៉ាស់​សាំង​សូ​គីមិច នៅ​ច្រមុះជ្រូក​នេះ​ចេញ​ផងដែរ ។​
​ដោយឡែក​នៅ​ស្តុប​វត្ត​នាគវ័ន្ត​វិញ ក៏​មាន​ការកែសំរួល​ប្រព័ន្ធ​ចរាចរណ៍​ផងដែរ ដោយ​នឹង​ធ្វើ​ការបើកផ្លូវ​២២១ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក ដែល​បច្ចុប្បន្ន​នេះ​បិទ​មិនឲ្យ​ធ្វើ​ចរាចរណ៍​ឡើង​មក​លើ​ផ្លូវ​សហព័ន្ធរុស្ស៊ី និង​កាត់​ផ្លូវ​ហ​ព័ន្ធ​រុស្ស៊ី ចូល​ទៅ​វត្ត​នាគវ័ន្ត​ឲ្យ​ដំណើរការ​ចរាចរណ៍ តែ​មិន​អនុញ្ញាតិឲ្យ​បត់​ឆ្វេង បត់​ស្ដាំ​ចុះ​ពី​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទៅ​លើ​កំណាត់​ផ្លូវ​លេខ​២២១​នេះឡើយ​។​

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​នោះ​បាន​ឯកភាព ទៅ​នឹង​ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍ នៅ​ស្តុប​ទាំងពីរ​ខាងលើ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោក​បាន​ធ្វើ​ការណែនាំ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ពិសេស​លោក សាំ ពិសិដ្ឋ មុន​នៃ​ការបើក​ឲ្យធ្វើ​ចរាចរ​ណ៍​នៅ​ស្តុប​ទាំង​២​នេះ ត្រូវតែ​ធ្វើ​បទ​បង្ហាញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ បាន​យល់ដឹង​អំពី​ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៃ​ស្តុប​ទាំងពីរ​ខាងលើ​នេះ​។​

​ដោយឡែក​ការបើក​ការដ្ឋាន​ស្ថាបនា​ប្រឡាយ​លូ ដូចជា​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ ក្នុងនាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ គួរ​ត្រូវ​តែ​ធ្វើ​បទ​បង្ហាញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com