ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

ឯកឧត្តមឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់យ៉ាងច្បាស់ថាមិនត្រូវទុកមន្ត្រីណាម្នាក់ឲ្យនៅឯកានៅពេលដែលគាត់មានជំងឺព្រោះថាចរាចរណ៍ឬជួបបញ្ហាផ្សេងៗឡើយ

ឯកឧត្តមឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់យ៉ាងច្បាស់ថាមិនត្រូវទុកមន្ត្រីណាម្នាក់ឲ្យនៅឯកានៅពេលដែលគាត់មានជំងឺព្រោះថាចរាចរណ៍ឬជួបបញ្ហាផ្សេងៗឡើយ
គេហទំព័រ នគររុងរឿង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា មិនត្រូវទុកមន្ត្រីណាម្នាក់ឲ្យនៅឯកានៅពេលដែលគាត់មានជំងឺ គ្រោះថ្នាក់ចរាចរណ៍ ឬជួបបញ្ហា ផ្សេងៗឡេីយ

នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខមន្ត្រីចំនួន ៧រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងនៅេគហដ្ឋាន ។

ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់ដែលតែងតែយកចិត្តទុកដាក់ និងបារម្មណ៍អំពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ ឯកឧត្តមស្នងការតែងតែឆ្លៀតពេលជាប្រចាំទោះជាថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាកក៏ឯកឧត្តមឆ្លៀតពេលដេីម្បីចុះមេីល និងសួរសុខទុក្ខដោយផ្ទាល់ ដេីម្បីឲ្យបានឃេីញច្បាស់អំពីស្ថានភាពជាក់ស្តែង ជាពិសេសគឺការចុះសួរសុខទុក្ខដោយផ្ទាល់នេះ គឺជាឱសថដ៏ស័ក្តសិទ្ធដែលបានលេីកទឹកចិត្តដ៏ខ្លាំងក្លាដល់មន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺផងដែរ ម្យ៉ាងវិញទៀតតាមការសង្កេតរបស់ក្រុមការងារបានឃេីញថាមន្ត្រីទាំងឡាយដែលបានឯកឧត្តមស្នងការចុះសួរសុខទុក្ខដោយផ្ទាល់ គាត់បានបង្ហាញអារម្មណ៍ក្តុកក្តួល រំភេីប ស្ទេីរតែទប់ទឹកភ្នែកមិនបាន ព្រោះតែក្តីរីករាយខ្លាំងដោយបានឃេីញថ្នាក់ដឹកនាំចំណាយពេលចុះសួរសុខទុក្ខមន្ត្រីរបស់ខ្លួនដល់មន្ទីរពេទ្យ និងគេហដ្ឋានដោយផ្ទាល់បែបនេះ ។

ក្នុងការចុះសួរសុខទុក្ខនេះឯកឧត្តមស្នងការបាននាំយកជាសម្ភារ: និងថវិកាមួយចំនួន ដេីម្បីផ្តល់ជូនមន្ត្រីកំពុងសម្រាកព្យាបាលជំងឺ ហេីយក៏អាចជួយសម្រាលមួយផ្នែកសម្រាប់ការព្យាបាលផងដែរ ជាមួយនោះដែរឯកឧត្តមស្នងការបានណែនាំឲ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ហេីយជូនពរឲ្យឆាប់ជាសះស្បេីយ ។

ឯកឧត្តមស្នងការ ក៏បានផ្តាំផ្ញេីរដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវឆ្លៀតពេលទៅសួរសុខទុក្ខមិត្តរួមការងារ ដេីម្បីជាលេីកទឹកចិត្ត កុំឲ្យមានពាក្យនិយាយថា ពេលមន្ត្រីនៅមានកម្លាំងប្រេីគាត់ដេីម្បីបម្រេីប្រជាពលរដ្ឋ និងអង្គភាព ពេលគាត់ឈឺបែរជាគ្មាននរណាម្នាក់យកចិត្តទុក្ខដាក់ ឬមកសួរសុខទុក្ខគាត់ឡេីយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com