ភ្នំពេញ ៖ នាព្រឹកថៃ្ងទី០១ ខែតុលា ឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល បញ្ជាការសេនាធិការ កងរាជអាវុធហត្ថជំនាន់ទី១ ឆ្នាំ២០១៩។ សិក្ខាគឺត្រូវបានជ្រើសរើសមកពីបញ្ជាការដ្នានកងរាជអាវុធហត្ថរាជធានី-ខេត្ត និងតាមបណ្តាស្នងការជំនាញរបស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានធ្វើលំហាត់ប្រឡងសាកល្បងសមត្ថភាព មានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចចូលរៀនបានសរុបចំនួន ១១៧នាក់ ហើយធ្វើសិក្សារយៈពេល១២ខែ។
ពិធីបើកវគ្គសិក្សានេះ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍មេបញ្ជាការរង ស្នងការ ស្នងការរង និងលោកវរសេនីយ៍ត្រី វាំង សង់វ៉ង់ណែប ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយ នាយរងការិយាល័យជំនាញចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត៕