ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

​ការឃាត់ខ្លួន​អ្នកសារព័ត៌មាន​ពីរ​នាក់ គឺជា​ការ​គម្រាមកំហែង​ដល់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​

គេហទំព័រ នគររុងរឿង

សមត្ថកិច្ច​ឃាត់ខ្លួន អ្នកសារព័ត៌មាន​ពីររូប​នៅ​ខេត្ត​កំពង់ស្ពឺ​គឺជា​ការគំរាមកំហែង​ដល់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​​​មួយ​រយៈពេល​ចុងក្រោយ​នេះ គឺ​ចាប់តាំងពី​ក្រោយ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ហើយ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ២៥ ខេត្ត .​ក្រុង​និង​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា លេខ​២០ ឈ្នះ​ភ្លូកទឹកភ្លូកដី ។​

​ក្រោយ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ខាងលើ និង​ផ្ដើមចេញ​នូវ​អំពើ​ពុករលួយ បក្សពួកនិយម បើកដៃ​ឲ្យមាន​បទល្មើស​ព្រៃឈើ​នៅក្នុង​ដែន​សមត្ថកិច្ច​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ ទូ​ទាំង​ក្នុងប្រទេស​កម្ពុជា ដោយឡែក​រឿង​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​ចាងហ្វាង​គេហទំព័រ​រស្មី​នាគ​មាស ។

​បើ​យោង​តាម​វ៉​យ​សំឡេង និង​កិច្ច​សម្ភាសន៍​ជាមួយនឹង​ប្រជាពលរដ្ឋ​អ្នកដឹកឈើ ដោយ​សមត្ថកិច្ច​ចងក្រង​សំណុំរឿង​ថា​ជាដើម​បណ្ដឹង​នោះ ឈ្មោះ សេន ប្រុស បាន​ឆ្លើយ​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​ថា គាត់​មិន​បាន​ដាក់​ពាក្យបណ្ដឹង​នោះទេ គឺ​សមត្ថកិច្ច​គ្រាន់តែ​សួរនាំ​នៅ​ផ្ទះ​មេ​ភូមិ​ធ្វើ​កំណត់ហេតុ​តែប៉ុណ្ណោះ​។​

​តើ​ជា​ការពិត​ទេ​ឬ​? អ្នកកាសែត​នៅ​តាម​បណ្ដា​ខេត្ត​នានា​មួយចំនួន​ត្រូវបាន​មន្ត្រី​ពុករលួយ​មួយ​ចំនួន​តូច​ឬ​ក្រុម​ជនឧក្រឹដ​កម្ម​ព្រៃឈើ​ក្នុង​ខេត្ត​នោះ ប្ដឹង​បំបាក់ស្មារតី​និង​គម្រាមកម្ហែង​ធ្ងន់ធ្ង​ដល់​វិស័យ​សារព័ត៌មាន ។

​បើទោះជា​យ៉ាងណា​ក៏ដោយ​អ្នកកាសែត​អាជីព​ជាច្រើន​អង្គភាព​ក៏​បាន​អំពាវនាវ​ទៅ​ស្ថាប័ន​តុលាការខេត្ត​កំពង់ស្ពឺ​ឲ្យប្រើ​ប្រា​ស់ច្បាប់​ស្ដី​របប​សារព័ត៌មាន​នៅ​កម្ពុជា​និង​គោរព​រដ្ឋធម្មនុញ ។​

​ក្នុង​នោះ​ពួកគេ​យល់ឃើញ​ថា​ការឃាត់ខ្លួន​អ្នកសារព័ត៌មាន​ខាងលើ​នេះ​គឺជា​ការគំរាមកំហែង​ដ៏​ធំ​ផង​ដល់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​

​បើ​យោង​សិទ្ធិ​ជា​សកល វិស័យ​សារព័ត៌មាន​គឺជា​អំណាច​ទី​៤​បន្ទាប់​ពី​អំណាច​និតិ​បញ្ញត្តិ និតិប្រតិបត្តិ​និង​អំណាចតុលាការ​។​

​ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​វិញ វិស័យ​សារព័ត៌មាន​ត្រូវបាន​គេ​មើលឃើញថា​កំពុងស្ថិត​នៅ​ក្នុង​ការ​គ​ម្រាម​គំហែង នឹង​ប្ដឹង​ពី​បទ​ជំរិត​ទារប្រាក់​បំបាក់ស្មារតី​នៅឡើយ​ទេ បើទោះបី​ប្រមុខ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​និង​លើកកម្ពស់ ដល់​វិស័យ​សារពត៌មាន​ស្មើ​ទៅ​និង​កែវភ្នែក​ឬ​កញ្ចក់​ឆ្លុះបញ្ចាំង​ដើម្បី​ចូលរួម​ក្នុង​គោលនយោបាយ កំណែ​ទម្រ​ង​ស៊ីជម្រៅ​ដែល​មន្ត្រី​ក្នុង​បក្ស​គួ​តែ​ងូតទឹក​ដុះ​ក្អែល ឆ្លុះ​កញ្ចក់ និង​វះកាត់ នោះ ។​

​មាន​តែ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុណ្ណោះ​ដែល​ស្គាល់​និង​ដឹង​អំពី​សុខទុក្ខ​លំបាក​របស់​អ្នកសារព័ត៌មាន បើ​អង្គភាព​សារព័ត៌មាន នគ​រមាស ចាំ​មិន​ខុស​ទេ សម្ដេច​ក៏​ធ្លាប់បាន​លើកឡើង​ថា​ធ្លាប់ធ្វើ​ជា​អ្នកសរសេរ​កាសែត រិះគន់​មន្ត្រី​ថ្នាក់ក្រោម​នា​សម័យ​រដ្ឋ​កម្ពុជា​ផងដែរ ។​

​សម្តេច​តេជោ​បន្ត​មានប្រ​សាសន៍​ថា​អ្នកកាសែត​គឺជា​ក្រុម​ពួក​ឆ្លុះ​កង្កែប​អាហ្នឹង​!​វា​អត់​មាន​ប្រាក់ខែ​ទេ​មាន​តែ​ប្រាក់​ឃើញ​ចឹង​កាំ​ម៉ូរ៉ា គឺជា​ពន្លឺភ្លើង​ឆ្លុះ​ឃើញ​មួយ​វាយ​មួយ​ទៅ​។​

​ដោយឡែក​បើ​គេ​ក្រឡេក​ទៅ​មើល​ជ្រុង​មួយ​នៃ​ទឹកដី ខេត្ត​កំពង់ស្ពឺ​ឯ​ណោះ​វិញ អ្នកកាសែត​គឺជា​ឆ្អឹង​ទទឹង​ក​របស់​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ​មួយចំនួន​តូច និង​ក្រុម​ឈ្មួញ​រកស៊ី​សង្គមងងឹត ។​

​តាមរយៈ​មេ​ក្បាច់គុន​ចំនួន​៤ ដែល​មន្ត្រី​ក្នុង​មាន​តួនាទី​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​គឺ បញ្ចេះ​ចម្លើយ ដឹកមុខ​ចម្លើយ លួងលោម​ចម្លើយ និង​បង្ខំ​ចម្លើយ ដែល​ពួកគេ​ខិតខំ​រិះរក​គ្រប់​ល្បិចកល​និង​មធ្យោបាយ​ផ្សេងទៀតៗ ដើម្បី​ប្ដឹង​ដាក់បន្ទុក​ដូចជា​បណ្ដឹង​ជំរិត​ទារប្រាក់​នេះ​ជាដើម​។​

​គួរបញ្ជាក់​ថា​កម្លាំង​នគ​បាល​ស្រុក​ថ្ពង នៅ​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ឃាត់ខ្លួន​អ្នកការ​សែត​រស្មី​នាគ​មាស ២​នាក់ ដែល​បាន​ចោទប្រកាន់​ពីបទ​ជំរិត​ទារប្រាក់ ពី​អ្នករកស៊ី​ដឹកឈើ​បាន​ធ្វើឡើង​នៅ​ភូមិថ្លល​ទទឹង ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ និង​ត្រូវ​បាន​នគ​បាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​៨​ខែ​ឧសភា​ឆ្នាំ ២០១៩ នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com