ទាន់ហេតុការណ៍
Silverplay Erfahrungen 2025 Bewertung & Test mit Bonus - Migliori Casino non AAMS In Italia Sicuri a Giugno 2025 - Come pagare con Revolut, con carta o da telefono - ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​
0

ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​ជាង ១​លាន​៥​សែន​នាក់ គឺជា​គោលការណ៍​ជាក់ស្តែង​និយម​របស់​រាជរដ្ឋាភិបាល​កម្ពុជា

គេហទំព័រ នគររុងរឿង

ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-និយោជិត ចំនួន ១៨ ១៩០ នាក់ មកពីរោងចក្រ-សហគ្រាសចំនួន ២៩ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឡើងវិញអំពីគោលការ៍ណ៍របស់រាជរដ្ឋាភិបាលក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនជាង ១ លាន ៥ សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ដែលក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធានាឱ្យបានលើការបណ្តុះបណ្តាល។ សម្តេចធិបតីបានក្រើនរំលឹកថា៖

ទី១. ខ្លឹមសារនៃការបណ្តុះបណ្តាលឱ្យចំតម្រូវការមូលដ្ឋាន

ទី២. ទ្រឹស្តីត្រូវបូកជាមួយនឹងការអនុវត្ត ដោយយកការអនុវត្តឱ្យច្រើន

ទី៣. ជំរុញសិក្ខាកាមឱ្យទទួលបានការហាត់ការឱ្យបានច្រើន

ទី៤. ជួយផ្តល់នូវការលើកទឹកចិត្ត និងការបង្កលក្ខណៈផ្សេងៗ

ទី៥. រៀបចំវគ្គបណ្តុះបណ្តាលដែលមានភាពបត់បែន និងសមស្របទៅនឹងពេលវេលាធ្វើការស្នូលរបស់សិក្ខាកាម និង

ទី៦. ត្រូវជំរុញការអនុវត្តការបណ្តុះបណ្តាលកូនជាងឱ្យសមស្របទៅតាមវិជ្ជាជីវៈ។

គោលដៅនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងធ្វើការផ្តោតជាសំខាន់លើគោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” ដែលត្រូវនឹងជំនាញ ដើម្បីធានាភាពមានការងារធ្វើ និងការលើកស្ទួយជីវភាពគ្រួសារ។ នេះជាការក្រើនរំលឹករបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមិនខុសនោះទេ ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បាននិងកំពុងក្លាយជាប្រទីបនាំផ្លូវ ដោយប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com