ខេត្តកំពង់ស្ពឺ ៖ របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកថ្ពងបានរាយការណ៍ជូនស្នងការខេត្តកំពង់ស្ពឺ ស្ដីពីឈ្មោះ កុក គីមថុង ចាងហ្វាងគេហទំព័ររស្មីនាគមាស និងជំនួយការរបស់គាត់ ពីបទចំរិតទារប្រាក់ពីរអ្នកបើកគោយន្ដកន្ទ្រៃដឹកឈើទៅវិញ។ មានសម្លេងរីខតជាច្រើនឃ្លីបរបស់លោក កុក គីមថុង ជាមួយលោកអភិបាលស្រុកថ្ពង ជំនាញមេព្រៃ និងកម្លាំងកងរាជអាវុធហត្ថស្រុកថ្ពង ពីភាពសហការរួមជាមួយជំនាញពាក់ព័ន្ធ។ ហើយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ បែរជាមានរបាយការណ៍ខាងអធិការដ្ឋាននគរបាលស្រុកថ្ពង ចោទពីបទជំរិតទាប្រាក់ទៅវិញ។
ហើយភ្នាក់ងារព័ត៌មានយើងបានសុំធ្វើបទសម្ភាសន៍ជាមួយម្ចាស់គោយន្ដកន្ទ្រៃដឹកឈើ ពេលនោះគាត់បាននិយាយតាមទូរស័ព្ទថា គាត់មិនបាននិយាយពីរបទចំរិតទារប្រាក់នោះទេ គាត់ឃើញតាមថតឈើគាត់ពីក្រោយតែប៉ុណ្ណោះ មូលហេតុអីបានមានពាក្យប្ដឹងចោទពីបទចំរិតទាប្រាក់ទៅវិញ។ ហើយបានចាប់ឃាត់ខ្លួនអ្នកសារព័ត៌មានទាំង ០២នាក់ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រួចបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះតែម្ដង។ ចាំមើលរឿងនេះ នឹងទៅយ៉ាងណាដែរ ព្រោះអីបទល្មើសព្រៃឈើនៅក្នុងស្រុកថ្ពងច្រើនខ្លាំងបែបនេះ។
សូមឲ្យខាងអាជ្ញាធរ និងសមត្តកិច្ចជំនាញពាក់ព័ន្ធនៅស្រុកថ្ពង មេត្តារិតបណ្តឹង និងមានវិធានការបង្ក្រាបនៅបទល្មើសព្រៃឈើ និងល្បែងសុីសងគ្រប់ប្រភេទ ក៏ដូចសន្តិសុខសង្គម ភូមិឃុំមានសុវត្តិភាពទាំង ៩ចំណុច និងមើលនៅអភិក្រមទាំង៥ របស់សម្ដេចតេជោ ហ៊ុន សែន ផង អ្នកសារព័ត៌មានគ្រាន់ជាកញ្ចក់ឆ្លុះបញ្ចាំងនៅក្នុងសង្គមតែប៉ុណ្ណោះ មូលហេតុអីក៏ចេះតែចោទ ក៏ចេះតែចាប់យ៉ាងនេះ វាជាឆ្អឹងទទឹងក៏របស់អស់លោកមែន?។
សូមឯកឧត្ដម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកស្នងការខេត្តកំពង់ស្ពឺ មេត្តាពិនិត្យមើលកូនចៅនៅក្រោមឱវាទផង និងមើលនៅបទល្មើសព្រៃឈើក្នុងស្រុកថ្ពង និងសម្រួលរកភាពយុត្តិធម៌ឲ្យអ្នកសារព័ត៌មានទាំង ០២នាក់នេះផងទាន៕