ទាន់ហេតុការណ៍
សាលាឆទានតម្លៃ២ម៉ឺនដុល្លារ ជាការរួមចំណែករបស់ ឯកឧត្តម អុិន ណាង និងក្រុមគ្រួសារ កូនចៅ ឧបាសក អោ អុិន និង ឧបាសិកា ឡុច ភិន ត្រូវបានប្រារព្វពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាសម្បត្តិសាធារណៈ  — — — - លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ អញ្ជើញចូលរួមកិច្ចប្រជ៉ំុរៀបចំសណ្តាប់ធ្នាប់ និងពិធីសំណេះសំណាលក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស!!! ភ្នំពេញ៖ - ខ្ញុំបាទ ទេស វិបុល និង ភរិយា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តជ្រះថ្លារបស់លោក ទិត្យ សេង ហាក់ ចាងហ្វាងការផ្សាយគេហទំព័រ SH NEWS និងក្រុមការងារបានជូនអ្នកម្តាយរបស់ខ្ញុំនូវ - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ - ពលរដ្ឋទីទ័លក្រចំនួន១០គ្រួសារទទួលបានអំណោយមនុស្សធ៏មពីលោក ជំទាវ ថេង ពុទ្ធិតា គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល!!! - លោក មឿន ឈានណារិទ្ធ និយាយថា៖ «ខ្ញុំដើរពីផ្ទះនៅផ្សារថ្មីទៅរៀននៅសាលារៀនវត្តកោះ រហូតដល់ប្រឡងឌីប្លូមជាប់ទៅរៀននៅសាលាភ្នំដូនពេញ ដែលឥឡូវគេដូរឈ្មោះថាវិទ្យាល័យព្រះស៊ីសុវត្ថិ។ ម្តាយខ្ញុំបានទិញកង់ពីមិត្តភ័ក្រ្តម្នាក់តម្លៃ៥០០រៀល ឱ្យខ្ញុំជិះទៅរៀន។» - ដោយឡែក គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២ សម្រេចធ្វើការប្រកួតរួមតែមួយ នៅរាជធានីភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួល ដល់អត្តពលិកដែលមានពិការភាព - ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ - នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ទទួល​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Wilhelm Maximilian Donko ឯកអគ្គរាជទូត​អូទ្រីស ប្រចាំ​ប្រទេស ថៃ ឡាវ កម្ពុជា និង​មី​យ៉ាន់​ម៉ា និង​ប្រតិភូ​ធុរកិច្ច​អូទ្រីស​។ - ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងនាំអំណោយអង្ករ១តោន ជូនអភិបាលស្រុកខ្សាច់កណ្តាល
0

លោក មឿន ឈានណារិទ្ធ និយាយថា៖ «ខ្ញុំដើរពីផ្ទះនៅផ្សារថ្មីទៅរៀននៅសាលារៀនវត្តកោះ រហូតដល់ប្រឡងឌីប្លូមជាប់ទៅរៀននៅសាលាភ្នំដូនពេញ ដែលឥឡូវគេដូរឈ្មោះថាវិទ្យាល័យព្រះស៊ីសុវត្ថិ។ ម្តាយខ្ញុំបានទិញកង់ពីមិត្តភ័ក្រ្តម្នាក់តម្លៃ៥០០រៀល ឱ្យខ្ញុំជិះទៅរៀន។»

លោក មឿន ឈានណារិទ្ធ និយាយថា៖ «ខ្ញុំដើរពីផ្ទះនៅផ្សារថ្មីទៅរៀននៅសាលារៀនវត្តកោះ រហូតដល់ប្រឡងឌីប្លូមជាប់ទៅរៀននៅសាលាភ្នំដូនពេញ ដែលឥឡូវគេដូរឈ្មោះថាវិទ្យាល័យព្រះស៊ីសុវត្ថិ។ ម្តាយខ្ញុំបានទិញកង់ពីមិត្តភ័ក្រ្តម្នាក់តម្លៃ៥០០រៀល ឱ្យខ្ញុំជិះទៅរៀន។»
គេហទំព័រ នគររុងរឿង

លោក មឿន ឈានណារិទ្ធ និយាយថា៖ «ខ្ញុំដើរពីផ្ទះនៅផ្សារថ្មីទៅរៀននៅសាលារៀនវត្តកោះ រហូតដល់ប្រឡងឌីប្លូមជាប់ទៅរៀននៅសាលាភ្នំដូនពេញ ដែលឥឡូវគេដូរឈ្មោះថាវិទ្យាល័យព្រះស៊ីសុវត្ថិ។ ម្តាយខ្ញុំបានទិញកង់ពីមិត្តភ័ក្រ្តម្នាក់តម្លៃ៥០០រៀល ឱ្យខ្ញុំជិះទៅរៀន។»

នៅឆ្នាំ១៩៨៥ លោក មឿន ឈានណារិទ្ធ ចាប់ផ្តើមរៀនភាសាអង់គ្លេសជាមួយបងប្រុសរបស់លោកម្នាក់ដែលចេះភាសាអង់គ្លេសច្រើនបង្គួរ ហើយបានបើកបង្រៀននៅផ្ទះជាន់ទីបីរបស់លោក ។

លោកនិយាយថា៖ «ពេលនោះ ខ្ញុំខំរៀនខ្លាំងណាស់ ព្រោះខ្ញុំចង់ក្លាយជាគ្រូភាសាអង់គ្លេសដូចបងខ្ញុំដែរ។ ពេលរៀនបណ្តើរ ខ្ញុំដើរបង្រៀនតាមផ្ទះបណ្តើរ។»

ដោយសេចក្តីព្យាយាម លោក មឿន ឈានណារិទ្ធ បានបើកថ្នាក់បង្រៀនភាសាអង់គ្លេសដោយខ្លួនឯង នៅផ្ទះល្វែងមួយជិតផ្សារដេប៉ូ នៅឆ្នាំ១៩៨៧ ដោយមានសិស្សចូលរៀនជាង២០នាក់។

ភាពក្រីក្រដែលរួមរឹតយុវជនរូបនេះអស់រយៈពេលជាងមួយទសវត្សរ៍ បានដកខ្លួនថយបន្តិចម្តងៗ នៅពេលដែលថ្នាក់រៀនភាសាអង់គ្លេសរបស់លោកមានសិស្សកាន់តែច្រើន។ តុហូបបាយដែលធ្លាប់តែមានចានបបរ ជាមួយប្រហុក ឬអំបិល បានជំនួសដោយចានបាយ និងម្ហូបឆ្ងាញ់ពិសារ។

បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ១៩៩០ លោក មឿន ឈានណារិទ្ធ បានប្រឡងចូលរៀនថ្នាក់បកប្រែភាសាអង់គ្លេសនៅសាកលវិទ្យាល័យភ្នំពេញ ដោយលោកបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបេក្ខជនប្រមាណ៥០០នាក់។ បន្ទាប់ពីការសិក្សាអស់រយៈពេល៣ឆ្នាំ លោកបានប្រឡងបញ្ចប់ការសិក្សា ដោយទទួលបានចំណាត់ថ្នាក់លេខ១ដដែល។

ក្នុងពេលសិក្សាបណ្តើរ លោកសាស្រ្តាចារ្យរូបនេះនិយាយថាគ្រូបង្រៀនជនជាតិអង់គ្លេសរបស់លោកបានបញ្ជូនលោកទៅហាត់ការជាអ្នកបកប្រែព័ត៌មាន នៅបេសកកម្មទូតអង់គ្លេសអស់រយៈពេលជិតមួយឆ្នាំ ដែលធ្វើឱ្យចំណេះដឹងភាសាអង់គ្លេសរបស់លោកកាន់តែកើនឡើង។

លោកនិយាយថា៖ «ពេលនោះ ខ្ញុំចេះអង់គ្លេសកាន់តែច្រើន ប៉ុន្តែខ្ញុំគិតថាគួររៀនភាសាផ្សេងទៀត ហើយខ្ញុំក៏ទៅរៀនភាសាបារាំង ជប៉ុន និងភាសាថៃបន្ថែម។ កូនសិស្សអង់គ្លេសខ្ញុំម្នាក់បើកបង្រៀនភាសាចិន ហើយសុំឱ្យខ្ញុំរៀនភាសាចិនជាមួយគាត់ដូរគ្នា ដោយមិនបាច់បង់លុយ។ ខ្ញុំក៏ទៅរៀនចិនបានមួយឆ្នាំ។»

នៅឆ្នាំ១៩៩២ លោក មឿន ឈានណារិទ្ធ បានធ្វើតេស្ត៍ជាប់ជាអ្នកបកប្រែភាសាអង់គ្លេសនៅកាសែតភ្នំពេញប៉ុស្ត៍ ហើយលោកក៏បានហ្វឹកហាត់រៀនសរសេរព័ត៌មានជាភាសាអង់គ្លេស រហូតដល់ចេះសរសេរស្ទាត់ជំនាញ។

នៅឆ្នាំ១៩៩៥ដល់ឆ្នាំ២០០៣ លោកបានធ្វើជាគ្រូបង្រៀនសារព័ត៌មាននៅវិទ្យាស្ថានសារគមនាគមន៍កម្ពុជា ដែលបង្កើតឡើងដោយអង្គការយូណេសស្កូ ក្នុងបរិវេណក្រសួងព័ត៌មាន។

លោកសាស្រ្តាចារ្យ មឿន ឈានណារិទ្ធ និយាយថាលោកបានបន្តការសិក្សា រហូតដល់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តអប់រំ និងថ្នាក់បរិញ្ញាបត្រជា ន់ខ្ពស់ផ្នែកអក្សរសាស្រ្តអង់គ្លេស។

ចាប់តាំងពីឆ្នាំ២០១០មក លោកបានទៅបង្រៀននិស្សិតថ្នាក់បរិញ្ញាបត្រផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យបញ្ញាសាស្រ្ត និងបច្ចុប្បន្ន នៅសាកលវិទ្យាល័យកម្ពុជា ដែលលោកបានធ្វើជាសាស្រ្តាចារ្យផ្នែកសារព័ត៌មានអស់រយៈពេល៦ឆ្នាំមកហើយ។

ដើម្បីរកប្រាក់ចំណូលបន្ថែមជួយផ្គត់ផ្គង់គ្រួសារ លោកសាស្រ្តាចារ្យ មឿន ឈានណារិទ្ធ បានបើកសាលាបង្រៀនភាសាបរទេសមួយនៅស្រុកកងមាស ខេត្តកំពង់ចាម ដែលលោកបានដាក់ឈ្មោះថា «សាលាភាសាអន្តរជាតិបូរ៉ុមបូរាណ» ទៅតាមនាមរបស់អ្នកម្តាយ និងលោកឪពុកមារបស់លោកជាការរំឭកដល់គុណលោកទាំងពីរ។

លោកនិយាយថា៖ «ខ្ញុំឃើញក្មេងជាច្រើនមិនមានលុយបង់ថ្លៃការសិក្សាចូលរៀនភាសាអង់គ្លេសនៅសាលាភាសានៅទីប្រជុំជន ដូច្នេះខ្ញុំក៏បង្កើតសាលាភាសារបស់ខ្ញុំ ដោយយកកម្រៃបន្តិចបន្តួច ដើម្បីឱ្យក្មេងក្រីក្រអាចចូលរៀនបាន។ ខ្ញុំសូមអរគុណមិត្តភ័ក្រ្ត និងសប្បុរសជនមួយចំនួន ជាពិសេសឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានជួយឧបត្ថម្ភដល់សាលាភាសារបស់ខ្ញុំ។»

ក្រៅពីបង្រៀនភាសាអង់គ្លេស លោកសាស្រ្តាចារ្យភាសាវិទូ មឿន ឈានណារិទ្ធ ក៏បង្រៀនភាសាបារាំង ជប៉ុន និងថៃ ដល់កូនសិស្សបន្ថែមផងដែរ។

លោកនិយាយថា៖ «កូនប្រុសខ្ញុំនៅភ្នំពេញប្រាប់ឱ្យខ្ញុំបង្រៀនភាសាបារាំងដល់ប្អូនរបស់គេ និងក្មេងដទៃផង ក្រែងពួកគេចង់រៀនពេទ្យ ឬរៀននៅសាលាតិចណូ។ ក្រៅពីភាសាអង់គ្លេស ភាសាដទៃខ្ញុំចេះច្រើនគួសមដែរ តែមិនសូវជ្រៅជ្រះទេ ប៉ុន្តែខ្ញុំអាចបង្រៀនបាន។»

(សម្រាប់សប្បុរសជនដែលចង់ជួយទ្រទ្រង់សាលាភាសារបស់លោក លោក-លោកស្រីអាចចូលរួមឧបត្ថម្ភ តាមរយៈគណនេយ្យ ABA No 001 789 739 ឬគណនេយ្យ Wing No 035 41 130 ។)

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com