នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម Wilhelm Maximilian Donko ឯកអគ្គរាជទូតអូទ្រីស ប្រចាំប្រទេស ថៃ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា និងប្រតិភូធុរកិច្ចអូទ្រីស។
កិច្ចពិភាក្សាការងារបានផោ្ដតលើកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាស្អាត នវានុវត្តន៍ និងចីរភាព ជាអាទិ៍ការផលិតថាមពលវារីអគ្គិសនីទ្រង់ទ្រាយតូច ថាមពលជីវម៉ាស ជីវឧស្ម័ន ជីវ ឥន្ធនៈ និងអ៊ីដ្រូសែនបៃតង ព្រមទាំងការជំរុញឥណទានកាបូន ហិរញ្ញប្បទានបៃតង និងទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។