ទាន់ហេតុការណ៍
សាលាឆទានតម្លៃ២ម៉ឺនដុល្លារ ជាការរួមចំណែករបស់ ឯកឧត្តម អុិន ណាង និងក្រុមគ្រួសារ កូនចៅ ឧបាសក អោ អុិន និង ឧបាសិកា ឡុច ភិន ត្រូវបានប្រារព្វពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាសម្បត្តិសាធារណៈ  — — — - លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ អញ្ជើញចូលរួមកិច្ចប្រជ៉ំុរៀបចំសណ្តាប់ធ្នាប់ និងពិធីសំណេះសំណាលក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស!!! ភ្នំពេញ៖ - ខ្ញុំបាទ ទេស វិបុល និង ភរិយា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តជ្រះថ្លារបស់លោក ទិត្យ សេង ហាក់ ចាងហ្វាងការផ្សាយគេហទំព័រ SH NEWS និងក្រុមការងារបានជូនអ្នកម្តាយរបស់ខ្ញុំនូវ - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ - ពលរដ្ឋទីទ័លក្រចំនួន១០គ្រួសារទទួលបានអំណោយមនុស្សធ៏មពីលោក ជំទាវ ថេង ពុទ្ធិតា គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល!!! - លោក មឿន ឈានណារិទ្ធ និយាយថា៖ «ខ្ញុំដើរពីផ្ទះនៅផ្សារថ្មីទៅរៀននៅសាលារៀនវត្តកោះ រហូតដល់ប្រឡងឌីប្លូមជាប់ទៅរៀននៅសាលាភ្នំដូនពេញ ដែលឥឡូវគេដូរឈ្មោះថាវិទ្យាល័យព្រះស៊ីសុវត្ថិ។ ម្តាយខ្ញុំបានទិញកង់ពីមិត្តភ័ក្រ្តម្នាក់តម្លៃ៥០០រៀល ឱ្យខ្ញុំជិះទៅរៀន។» - ដោយឡែក គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២ សម្រេចធ្វើការប្រកួតរួមតែមួយ នៅរាជធានីភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួល ដល់អត្តពលិកដែលមានពិការភាព - ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ - នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ទទួល​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Wilhelm Maximilian Donko ឯកអគ្គរាជទូត​អូទ្រីស ប្រចាំ​ប្រទេស ថៃ ឡាវ កម្ពុជា និង​មី​យ៉ាន់​ម៉ា និង​ប្រតិភូ​ធុរកិច្ច​អូទ្រីស​។ - ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងនាំអំណោយអង្ករ១តោន ជូនអភិបាលស្រុកខ្សាច់កណ្តាល
0

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចេញលិខិត ថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលលើកលែងទោស លោក ទិត្យ សេងហាក់ ចាងហ្វាង SH News

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចេញលិខិត ថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលលើកលែងទោស លោក ទិត្យ សេងហាក់ ចាងហ្វាង SH News
គេហទំព័រ នគររុងរឿង

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចេញលិខិត ថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលលើកលែងទោស លោក ទិត្យ សេងហាក់ ចាងហ្វាង SH News

ខេត្តកណ្តាល៖ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៣នេះ។

តាមលិខិតនោះ មានខ្លឹមសារថា សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលមានទឹកចិត្តមេត្តាករុណា សណ្តោសប្រណី ទទួលយកសំណូមពររបស់សមាគម និងទទួលយកការសុំអភ័យទោសពី លោក ទិត្យ សេងហាក់ ចាងហ្វាងគេហទំព័រ www.senghaknews.net ដែលបានចុះផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ពាក់ព័ន្ធបទល្មើសនេសាទក្នុងខេត្តកំពង់ឆ្នាំងកន្លងមក បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លែថ្នូររបស់ លោកឧត្តមសេនីយ៍ទោស្នងការ តែពេលនេះ លោកចាងហ្វាងបានធ្វើលិខិតសុំទោស និងប្តេជ្ញាចិត្តកែប្រែកំហុសឆ្គង ចូលរួមផ្សព្វផ្សាយព័ត៌មានដើម្បីអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត។

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមគាំទ្រ និងកោតសរសើនូវស្នាដៃរបស់ លោកឧត្តមសេនីយ៍ទោស្នងការ ក្នុងការដឹកនាំកម្លាំង បង្ក្រាបបទល្មើសផ្សេងៗបានទាន់ពេលវេលា និងជោគជ័យជាបន្តបន្ទាប់ដែលទទួលបានការសាទរយ៉ាងខ្លាំងពីមហាជន។

សូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោស្នងការ សម្រេចបានជោគជ័យថ្មីៗថែមទៀត និងសមប្រកបដោយ ព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណកុំបីឃ្លៀងឃ្លាតឡើយ។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com