ទាន់ហេតុការណ៍
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស៣)និងក្រុមហ៊ុន បុរី ចាន់ណាលែន ឯ.ក - លោកជំទាវមេធាវី តាំង ស៊ីនហុង ថ្លែងអំណរគុណ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ដែលបានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខសពលោកឪពុក - សាលាឆទានតម្លៃ២ម៉ឺនដុល្លារ ជាការរួមចំណែករបស់ ឯកឧត្តម អុិន ណាង និងក្រុមគ្រួសារ កូនចៅ ឧបាសក អោ អុិន និង ឧបាសិកា ឡុច ភិន ត្រូវបានប្រារព្វពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាសម្បត្តិសាធារណៈ  — — — - លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ អញ្ជើញចូលរួមកិច្ចប្រជ៉ំុរៀបចំសណ្តាប់ធ្នាប់ និងពិធីសំណេះសំណាលក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស!!! ភ្នំពេញ៖ - ខ្ញុំបាទ ទេស វិបុល និង ភរិយា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តជ្រះថ្លារបស់លោក ទិត្យ សេង ហាក់ ចាងហ្វាងការផ្សាយគេហទំព័រ SH NEWS និងក្រុមការងារបានជូនអ្នកម្តាយរបស់ខ្ញុំនូវ - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ - ពលរដ្ឋទីទ័លក្រចំនួន១០គ្រួសារទទួលបានអំណោយមនុស្សធ៏មពីលោក ជំទាវ ថេង ពុទ្ធិតា គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល!!! - លោក មឿន ឈានណារិទ្ធ និយាយថា៖ «ខ្ញុំដើរពីផ្ទះនៅផ្សារថ្មីទៅរៀននៅសាលារៀនវត្តកោះ រហូតដល់ប្រឡងឌីប្លូមជាប់ទៅរៀននៅសាលាភ្នំដូនពេញ ដែលឥឡូវគេដូរឈ្មោះថាវិទ្យាល័យព្រះស៊ីសុវត្ថិ។ ម្តាយខ្ញុំបានទិញកង់ពីមិត្តភ័ក្រ្តម្នាក់តម្លៃ៥០០រៀល ឱ្យខ្ញុំជិះទៅរៀន។» - ដោយឡែក គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២ សម្រេចធ្វើការប្រកួតរួមតែមួយ នៅរាជធានីភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួល ដល់អត្តពលិកដែលមានពិការភាព - ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
0

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ថ្ងៃចេញផ្សាយៈ ខែ​មីនា 29, 2023

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ  ថ្ងៃចេញផ្សាយៈ ខែ​មីនា 29, 2023
គេហទំព័រ នគររុងរឿង

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ

ថ្ងៃចេញផ្សាយៈ ខែ​មីនា 29, 2023

ឯកឧត្តម ស សុខា អញ្ជើញសម្ពោធកុដិ ១ខ្នង និងប្រគល់អំណោយជូនពលរដ្ឋ ៥០០គ្រួសារ នៅវត្តខ្ចាស់

បន្ទាយមានជ័យ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីសម្ពោធអគារកុដិសាមណេរ ចំនួន ១ខ្នង និងប្រគល់អំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនយាយជីតាជី និងប្រជាពលរដ្ឋ ចំនួន ៥០០គ្រួសារ នៅវត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់ ស្ថិតនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ពិធីជួបជុំនានា នឹងមិនអាចកើតមានបានទេ ប្រសិនបើប្រទេសរបស់យើង គ្មានសុខសន្តិភាព ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះ ឈានទៅបញ្ចប់សង្គ្រាមរ៉ាំរ៉ៃទាំងស្រុងនៅឆ្នាំ១៩៩៩ និងនយោបាយស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ ។ ការណ៍នេះធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើង ក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃ និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន កម្ពុជាមានឱកាសអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ជាង ២ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់សរុបប្រមាណជាង ៧០ម៉ឺនគ្រួសារ ដែលស្មើនឹង ២,៧លាននាក់ នៅទូទាំងប្រទេស ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ៩៣២លានដុល្លារ។ បើទោះជាពេលនេះ បញ្ហាកូវីដ-១៩លែងក្លាយជាបញ្ហាប្រឈមក្តី ក៏ប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បាន និងកំពុងបន្តរងគ្រោះដោយសារសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន នោះគឺ វិបត្តិអថិផរណា។ជាមួយគ្នានេះដើម្បីរួមចំណែកសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៣ នេះ គ្រោងចំណាយថវិកាជាតិ ចំនួន ៤៦៥លានដុល្លារបន្ថែមទៀត ដើម្បីជួយសម្រួលជីវភាពគ្រួសារងាយរងហានិភ័យ នៅក្នុងអំឡុងមានសម្ពាធអតិផរណា ក៏ដូចជារងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ នៅតាមបណ្ដាខេត្តមួយចំនួន

ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបំពេញភារកិច្ចផ្តល់សេវាចាំបាច់ នានានៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យទាន់សភាពការណ៍ ហើយត្រូវរាយការណ៍ទៅថ្នាក់លើជាបន្ទាន់ ចំពោះបញ្ហាណាដែលយល់ថា ធំហួសពីលទ្ធភាព ឬក៏ដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានប្រគេនទេយ្យទានរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដល់វត្តប្រាសាទស្រះកណ្តាល រួមមាន ៖ អង្ករ ចំនួន ១តោន ទឹកបរិសុទ្ធ ចំនួន ៣០កេស ទឹកក្រូច-ទឹកផ្លែឈើ ចំនួន ៣០កេស ទឹកដោះគោ ចំនួន ៤កេសធំ ស្ករស ចំនួន ១០០គីឡូក្រាម ត្រីខកំប៉ុង ចំនួន ៤កេសធំ និងមី ចំនួន ១២កេស។ និងបានប្រគេនដល់ព្រះសង្ឃដែលនិមន្តចូលរួម ក្នុង ១អង្គៗរួមមាន ៖ គ្រែ ចំនួន ១ ត្រៃ ចំនួន ១ លាង ចំនួន ១ ពូក ចំនួន ១ ខ្នើយ ចំនួន ១ ភួយ ចំនួន ១ ស្រោមខ្នើយ ចំនួន ១ ក្រម៉ាពោះគោ ចំនួន ១ ថ្នាំដុសធ្មេញ ចំនួន ១ប្រអប់ ច្រាសដុសធ្មេញ ចំនួន ១ សាប៊ូម្ស៉ៅ ចំនួន ១កញ្ចប់ សាប៊ូដុសខ្លួន ចំនួន ១ដុំ ប៊ិច-សៀវភៅ ចំនួន ១ឈុត ក្រដាស ចំនួន ១ដុំ និងបច្ច័យ ចំនួន ១ម៉ឺនរៀល។

ដោយឡែករបស់អំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលឯកឧត្តម ស សុខា បានប្រគល់ជូនប្រជាពលរដ្ឋទាំង ៥០០គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ២៥គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១ដុំ ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៊ីវ ចំនួន ១យួរ ក្រម៉ា ចំនួន ១ និងថវិកា ចំនួន ២ម៉ឺនរៀល៕

 

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com