ទាន់ហេតុការណ៍
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចេញលិខិត ថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលលើកលែងទោស លោក ទិត្យ សេងហាក់ ចាងហ្វាង SH News - - ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ថ្ងៃចេញផ្សាយៈ ខែ​មីនា 29, 2023 - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបប្រជុំ​ប្រចាំឆ្នាំ​ជា​មួយ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អតីត​អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​អង្គការ CAPDI - លោក ទេស វិបុលអតីតប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានិងជាចាងហ្វាងកាសែតនិស្សិត - ខេត្ត​កណ្តាល ៖ នា​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ចូលរួម ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ - សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បើកវគ្គបណ្តុះបណ្តាល អ្នកកាសែតជាង២០០ ជំនាញ «សរសេរអត្ថបទវិភាគពត៌មានជាតិ និងអន្តរជាតិ» និងពិសារអាហារសាមគ្គី   - ម្ចាស់ផ្ទះជួលមួយ​កន្លែងស្ថិត​ក្នុង​សង្កាត់ទឹកថ្លា បានដកកាំភ្លើងភ្ជង់គំរាម​ ក្រោយ​ពីអ្នកជួលផ្ទះសុំរើចេញព្រោះនៅ​មិន​កើត ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើត​ - ឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) គឺជាដៃគូដ៏ល្អមួយរបស់ក្រសួងព័ត៌មាន និងជាតំណាងរបស់ក្រសួងព័ត៌មាន ក្នុងពេលដែលត្រូវអញ្ជើញអ្នកសារ
0

ឯកឧត្តម អភិបាលខេត្តព្រៃវែង ជម្រុញឲ្យអជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមថែរក្សា ផ្លូវសាធារណៈឲ្យបានគង់វង្សយូអង្វែង ដោយមិនត្រូវដឹកលើសទំងន់នោះទេ

ឯកឧត្តម អភិបាលខេត្តព្រៃវែង ជម្រុញឲ្យអជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមថែរក្សា ផ្លូវសាធារណៈឲ្យបានគង់វង្សយូអង្វែង ដោយមិនត្រូវដឹកលើសទំងន់នោះទេ
គេហទំព័រ នគររុងរឿង

ឯកឧត្តម អភិបាលខេត្តព្រៃវែង ជម្រុញឲ្យអជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមថែរក្សា ផ្លូវសាធារណៈឲ្យបានគង់វង្សយូអង្វែង ដោយមិនត្រូវដឹកលើសទំងន់នោះទេ

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា៖ ផ្លូវសាធារណៈទាំងអស់ដែលបានមកនេះមិនជាការងាយស្រួលនោះទេ ទម្រាំបានផ្លូវមួយខ្សែៗ ល្អ ស្អាត នេះ គឺចំណាយថវិការច្រើនណាស់ ដូច្នេះសូម អជ្ញាធរ រួមទាំងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាទាំងអស់គ្នាឲ្យបានគង់វង្សយូអង្វែង ដែលងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅមកប្រកបដោយសុវត្ថភាព ចំណេញពេលវេលា ដែលការលើកឡើងបែបនេះគឺក្នុងឱកាសដែលឯកឧត្តម និងលោកជុំទាវ ជា ផល្គុន ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួសុខទុក្ខ និងផ្តល់អំណោយដល់គ្រូសារក្រីក្រដែលមានជីវភាពខ្វះខាតចំនួន ២០០ គ្រួសារ នៃស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តទៀតថា ដោយបានការខិខំរបស់ថ្នាក់ខេត្ត ដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានគៀងគរនូវគម្រោងធំៗ ចុះមកអភិវឌ្ឍន៍ កសាងនូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកពាមជរនេះ ធ្វើយ៉ាងណាដើម្បីបង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពរដ្ឋក្នុងការធ្វើដំណើរទៅមកប្រកបដោយ សុវត្ថភាពខ្ពស់។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អភិបាលស្រុកត្រូវ ធ្វើការជំរុញ និងផ្សព្វផ្សាយដល់ម្ចាស់ទូកដរ ដែលប្រកបមុខរបរចំឡងពីកន្លែងមួយទៅកន្លែងមួយទៀត ជាពិសេសការចម្លងសិស្សសាលាទៅរៀនត្រូវមានអាវពោងសម្រាប់ឲ្យអ្នកធ្វើដំណើរនៅលើទូក ពាក់ឲ្យបានគ្រប់ៗគ្នាដើម្បីបង្ការទប់ស្កាត់ការគ្រោះថ្នាក់ជាយថាហេតុដែលកើតមានឡើង ដូចកាលដែលមានគ្រោះថ្នាក់លិចទូកនៅឯខេត្តកណ្ដាលនោះផងដែរ។

ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តទៀតថា ឯកឧត្តម ក៏បានធ្វើការសំណូមពរដល់ភាគីខាងប្រទេសវៀតណាមដែលនៅជាប់នឹងព្រំប្រទល់នៃស្រុកពាមជរនេះ ក្នុងការបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលគាត់មានជំងឺឈឺថ្កាត់ ឬត្រូវសង្គ្រោះបន្ទាន់ ដែលត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ ប្រទេសវៀតណាមនោះ ហើយភាគីវៀតណាមក៏បានឯកភាពដែរ។

ឯកឧត្តម អភិបាលខេត្ត នាំមកនៅការនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលតែងតែគិតគូរអំពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈដោយមិនដែលទុក្ខបងប្អូនណាអ្នកចោលនោះទេ។

អំណោយដែលបានផ្ដល់ជូននោះក្នុងមួយគ្រួសារៗ ទទួលបាន ថវិកា ៥ម៉ឺនរៀល, មី ២ កេស, អង្គរ ៥០ គីឡូក្រាម, ទឹកត្រី ១ យួរ, ទឹកស៊ីអាវ ០១យួរ, ត្រីខ ០២ យួរ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com