បុរសម្នាក់សង្ស័យស្រវឹង បានបើកបររថយន្តសេរីទំនើប ឆ្លងកាត់សួនច្បារ
បុករះធុងលក់ទឹក បណ្តាលឲ្យមនុស្ស៣នាក់រងរបួសស្រាល។
កើតហេតុកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣
ទីតាំងស្ថិតនៅក្បែររូបសំណាក់ព្រះបរមរតនកោដ្ឋ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ឧត្តមសេនីយ៍ម្នាក់ស្រវឹងបេីកបររថយន្តទំនេីបជិះឡេីងលេីសួនច្បារវិមានឯករាជ្យ រួចបេីកទៅបុកអ្នករុញរទះលក់ទឹកសុទ្ធ។
ចំណែកប្រជាពលរដ្ឋដេីរលេងកំសាន្ត និងអ្នកហាត់ប្រាណនាំគ្នារត់ទាំងព្លឹងចុងសក់។ ហេតុការណ៍នេះកេីតឡេីងនៅម៉ោងប្រមាណជស៩:៣០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។
សមត្ថកិច្ចនៅកន្លែងកេីតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ ភ្នំពេញ 2AU-3868 ពណ៍ស។ អ្នកបេីកបរ
ឈ្មោះ យិន លីម ជាមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ។ បេីកបរក្នុងស្ថានភាពស្រវឹង។
អ្នករុញរទេះលក់ទឹកសុទ្ធមិនរងរបួសនោះទេ ដោយសារគេចផុត។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា “យកមកដល់ស្នងការហេីយ ទាំងមនុស្ស ទាំងរថយន្ត ដេីម្បីសួរនាំបន្ថែម”៕