ទាន់ហេតុការណ៍
សាលាឆទានតម្លៃ២ម៉ឺនដុល្លារ ជាការរួមចំណែករបស់ ឯកឧត្តម អុិន ណាង និងក្រុមគ្រួសារ កូនចៅ ឧបាសក អោ អុិន និង ឧបាសិកា ឡុច ភិន ត្រូវបានប្រារព្វពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាសម្បត្តិសាធារណៈ  — — — - លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ អញ្ជើញចូលរួមកិច្ចប្រជ៉ំុរៀបចំសណ្តាប់ធ្នាប់ និងពិធីសំណេះសំណាលក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស!!! ភ្នំពេញ៖ - ខ្ញុំបាទ ទេស វិបុល និង ភរិយា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តជ្រះថ្លារបស់លោក ទិត្យ សេង ហាក់ ចាងហ្វាងការផ្សាយគេហទំព័រ SH NEWS និងក្រុមការងារបានជូនអ្នកម្តាយរបស់ខ្ញុំនូវ - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ - ពលរដ្ឋទីទ័លក្រចំនួន១០គ្រួសារទទួលបានអំណោយមនុស្សធ៏មពីលោក ជំទាវ ថេង ពុទ្ធិតា គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល!!! - លោក មឿន ឈានណារិទ្ធ និយាយថា៖ «ខ្ញុំដើរពីផ្ទះនៅផ្សារថ្មីទៅរៀននៅសាលារៀនវត្តកោះ រហូតដល់ប្រឡងឌីប្លូមជាប់ទៅរៀននៅសាលាភ្នំដូនពេញ ដែលឥឡូវគេដូរឈ្មោះថាវិទ្យាល័យព្រះស៊ីសុវត្ថិ។ ម្តាយខ្ញុំបានទិញកង់ពីមិត្តភ័ក្រ្តម្នាក់តម្លៃ៥០០រៀល ឱ្យខ្ញុំជិះទៅរៀន។» - ដោយឡែក គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២ សម្រេចធ្វើការប្រកួតរួមតែមួយ នៅរាជធានីភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួល ដល់អត្តពលិកដែលមានពិការភាព - ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ - នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ទទួល​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Wilhelm Maximilian Donko ឯកអគ្គរាជទូត​អូទ្រីស ប្រចាំ​ប្រទេស ថៃ ឡាវ កម្ពុជា និង​មី​យ៉ាន់​ម៉ា និង​ប្រតិភូ​ធុរកិច្ច​អូទ្រីស​។ - ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងនាំអំណោយអង្ករ១តោន ជូនអភិបាលស្រុកខ្សាច់កណ្តាល
0

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី២១.០១.២០២៣ ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីឲ្យដឹងថាមានទីតាំងលួចលាក់ល្បែងសុីសងជល់មាន់ដុះស្លែរមួយកន្លែងចំណុចភូមិព្រែកថ្មី១សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញភ្លាមៗអង្គភាព

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី២១.០១.២០២៣ ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីឲ្យដឹងថាមានទីតាំងលួចលាក់ល្បែងសុីសងជល់មាន់ដុះស្លែរមួយកន្លែងចំណុចភូមិព្រែកថ្មី១សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញភ្លាមៗអង្គភាព
គេហទំព័រ នគររុងរឿង

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី២១.០១.២០២៣ ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីឲ្យដឹងថាមានទីតាំងលួចលាក់ល្បែងសុីសងជល់មាន់ដុះស្លែរមួយកន្លែងចំណុចភូមិព្រែកថ្មី១សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញភ្លាមៗអង្គភាព

ចុះទៅដល់ទីតាំងជាក់ស្ដែងនៅវេលាម៉ោង០៤និង១៩នាទីល្ងាច ឃើញថាមានការលេងបើកល្បែងស៊ីសងពិតប្រាកដមែនតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក៏បានផ្ដិតរូបភាពដោយសារតែអ្នកលេងល្បែងទីតាំងមួយកន្លែងនោះមានអ្នកឲ្យការទើបធ្វើឲ្យក្រុមអ្នកលេងល្បែងទាំងនោះដឹងខ្លួនជាមុនទើបអ្នកសារព័ត៌មានចុះទៅផ្តិតរូបភាពចុះផ្សាយជូនដល់អាជ្ញាធរសង្កាត់ព្រែកថ្មីនិងខណ្ឌច្បារអំពៅមានវិធានការចុះពិនិត្យបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងសង្កាត់ព្រែកថ្មីកំពុងតែរីកទប់ផ្សិតមានជិតទីតាំងសម្រាប់លួចលាក់លេងល្បែងជល់មាន់និងបង្កប់អាប៉ោង។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានលួចខ្សឹបប្រាប់អង្គភាពដឹងថាសារនៅនៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ទី ២១ ខែមករា ២០២៣ នេះទីតាំងមួយកន្លែងនេះឃើញសមត្ថកិច្ចប៉ុស្តិ៍សង្កាត់ព្រែកថ្មីចុះទៅដែរតែចាប់បានមាន់មួយដើម្បីធ្វើកំណត់ហេតុរាយការណ៍ជូនដល់លោកអធិការខណ្ឌច្បារអំពៅនិងជាការដោះ។

សូមបញ្ជាក់ថាកន្លងមកអង្គភាពយើងព្យាយាមរាយការណ៍ជូនលោក ម៉ៅ ស៊ីវន មេប៉ុស្តិ៍ព្រែកថ្មី និងលោក ទ្រី គឹមសុង អនុប៉ុស្តិ៍រឿយៗពាក់ព័ន្ធនឹងល្បែងស៊ីសងនៅក្នុងមូលដ្ឋានដូចជាក្រោយ{វត្តអម្ពូវ័ន្តហៅវត្តព្រែកថ្មី}និងចំណុចស្ពានអ្នកតាវាំងក្រោយផ្ទះ{លោកនឿន}លក់កាហ្វេល្បែងស៊ីសងជាច្រើនកន្លែងនេះឃើញថាអាជ្ញាធរនៅក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីមិនដែលបង្ក្រាបបានមួយចំណុចណាទេក្រៅពីចាប់មាន់មួយធ្វើរបាយការណ៍ជូនដល់អធិការខណ្ឌច្បារអំពៅសម្រាប់ជាវត្ថុតាងជាលេសសម្រាប់ដោះបន្ទុក។

ក្រោយពីអង្គភាពយើងទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថាមានលួចលាក់បើកលេងល្បែងស៊ីសងជល់មាន់ជាច្រើនកន្លែងក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីដើម្បីចូលរួមរំលែកទុក្ខលំបាកប្រជាពលរដ្ឋនិងសុវត្ថិភាពក្នុងមូលដ្ឋានអង្គភាពយើងព្យាយាមចុះផ្ដិតរូបភាពទីតាំងជាច្រើនកន្លែងដើម្បីធ្វើការចុះផ្សាយជូនដល់អាជ្ញាធរសង្កាត់ព្រែកថ្មី ជាពិសេសអាជ្ញាធរពាក់ព័ន្ធខណ្ឌច្បារអំពៅក្រោមការដឹកនាំរបស់លោក ម៉ៅ សឿត អធិការខណ្ឌសង្ឃឹមថាល្បែងសុីសងក្នុងសង្កាត់ព្រែកថ្មីមិនមានការលួចលាក់លេងជាបន្តទៀត។ក្រោយពីអង្គភាពយើងចុះផ្សាយជារឿយៗមកហើយដើម្បីសម្រួលទុក្ខលំបាកនិងសុវត្ថិភាពក្នុងមូលដ្ឋាននិងចូលរួមបញ្ជៀសអំពើចោលកម្មផ្សេងៗដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារជាដើមនិងចូលរួមចំណែកគោរពទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបង្ក្រាប់ល្បែងស៊ីសងណាដែលខុសច្បាប់និងបង្ករបទល្មើសក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាអាជ្ញាធរសង្កាត់ព្រែកថ្មីនិងខិតខំបញ្ចេញសមត្ថភាពដឹកកម្លាំងរបស់ខ្លួន ចុះពិនិត្យរាល់សកម្មភាពអសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខនៅពេលយប់ព្រលប់ជៀសសវាងមានការសង្ស័យពីពលរដ្ឋក្នុងមូលដ្ឋានថាលោកមេប៉ុស្តិ៍ព្រែកថ្មីទទួលបានលាភសក្ការៈពីក្រុមអ្នកលេងល្បែងទាំងនោះទើបទីតាំងជាច្រើនកន្លែងនេះបើកដំណើរការបានដោយរលូន។

ពលរដ្ឋសំណូមពរ ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ ពលរដ្ឋតែងឃើញថាឯកឧត្តមទាំងពី មមាញឹកក្នុងការយកចិត្តទុកដាក់រាល់បញ្ហារបស់ពលរដ្ឋក្នងមូលដា្ឋនមិនថាពេលយប់រឺពេលថ្ងៃឯកឧត្តមតែងតែចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងនិងធ្វើការបង្ក្រាបរាល់បទល្មើសទាំងឡាយណាដែលខុសច្បាប់ដូចជាល្បែងស៊ីសងមិនមែនច្បាប់អនុញ្ញាតឬកំពុងបង្កឲ្យហានិភ័យនិងបង្កបង្កើតបទល្មើសក្នុងមូលដ្ឋានអំពើចោរកម្មផ្សេងៗដូចជាចោរឆក់-ចោរលួច-ចោរប្លន់- គាស់ផ្ទះហិង្សាគ្រួសារជាដើម។

ដើម្បីអស់ក្តីរង្វល់និងភាពជឿជាក់របស់ពលរដ្ឋឯកឧត្តមទាំងពីរតែងតែបញ្ជាកម្លាំងជំនាញចុះបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ដូចភ្លៀងរលឹមពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសង២កន្លែងនេះឯកឧត្តមទាំងពីរនិងបង្ក្រាបបានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់។

សូមបញ្ជាក់ថា៖អង្គភាពរិះគន់ក្នុងន័យស្ថាបនាមិនមែនរិះគន់ជាន់ជន្លិចនោះទេ។

អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ0966694773

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com