នៅរសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស ចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកងមាស ។
ពិធីសំណេះសំណាលនេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ធ្វេីការផ្សព្វផ្សាយណែនាំ ដល់គ្រប់កងកម្លាំងទាំងអស់ ដេីម្បីទទួលអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ដោយមានអញ្ចេីញចូលរួមពី លោកស្នងការរង លោកអនុប្រធានផែន លោកនាយ-នាយរងការិយាល័យ ទទួលចុះពង្រឹងការងារស្រុកកងមាស លោកអធិការ-អធិការរង នាយ-នាយរងផ្នែក រហូតដល់មន្រ្តី និងលោកនាយប៉ុស្តិ៍នគរបាលទាំង១១ ផងដែរ ។