គិតត្រឹមម៉ោងជាង ១០ព្រឹក! រកឃើញសាកសពជនរងគ្រោះ ក្នុងករណីឆាបឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត ចំនួន ១១នាក់បន្ថែមទៀត”
ក្រុងប៉ោយប៉ែត : គិតត្រឹមម៉ោងជាង ១០ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមអ្នករុករកកម្ពុជា-ថៃ បានរកឃើញសាកសពជនរងគ្រោះក្នុងករណីឆាបឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន ១១នាក់ទៀត ។
ដូច្នេះសាកសពកើនដល់ជាង ២០នាក់ហើយ ដែលចំនួនអ្នករបួសប្រមាណជា ១០០នាក់ ក្រុមអ្នករុករក នៅតែបន្តប្រតិបត្តិការដោយភាពសស្រាក់សស្រាំបំផុត ក្នុងនោះរថយន្ត ពន្លត់អគ្គីភ័យ ដែលបញ្ជូន ពីអគ្គស្នងការដ្ឋាននគរបាលជាតិ រាជធានីភ្នំពេញ កាលពីរសៀល បានទៅដល់ ក្រុងប៉ោយប៉ែត នៅម៉ោង ២៣ យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ។ ដល់ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានដាក់ប្រចាំការបាញ់ទឹក ដើម្បីជាមធ្យោបាយ ជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ។