ទាន់ហេតុការណ៍
Silverplay Erfahrungen 2025 Bewertung & Test mit Bonus - Migliori Casino non AAMS In Italia Sicuri a Giugno 2025 - Come pagare con Revolut, con carta o da telefono - ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​
0

បុរសជាប្តី ខឹងប្រពន្ធ ដែលរស់នៅមិនចុះសម្រុងនឹងគ្នា បាន ទាញពូថៅ កាប់ប្រពន្ធ បណ្តាលឱ្យរបួសធ្ងន់ នៅសៀមរាប

បុរសជាប្តី ខឹងប្រពន្ធ ដែលរស់នៅមិនចុះសម្រុងនឹងគ្នា បាន ទាញពូថៅ កាប់ប្រពន្ធ បណ្តាលឱ្យរបួសធ្ងន់ នៅសៀមរាប
គេហទំព័រ នគររុងរឿង

បុរសជាប្តី ខឹងប្រពន្ធ ដែលរស់នៅមិនចុះសម្រុងនឹងគ្នា បាន ទាញពូថៅ កាប់ប្រពន្ធ បណ្តាលឱ្យរបួសធ្ងន់ នៅសៀមរាប

សៀមរាបៈ ជនសង្ស័យជាប្តី ដែលកាប់ប្រពន្ធ ត្រូវបានឃាត់ខ្លួន នៅ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិគោកដូង ឃុំកំពង់ស្គូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានជិះម៉ូតូគេចខ្លួនបាត់ ប៉ុន្តែក្រោយមក ត្រូវកម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប ឃាត់ខ្លួនបាន នៅស្រុកក្រឡាញ់។
រសៀលថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២២នេះ ដោយយោងតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប និងដោយមានការដឹកនាំបញ្ជា ដោយលោក វរសេនីយ៍ឯក សូ សំណាង មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាប បទល្មើស បានឱ្យលោក ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាប ករណីឃាតកម្ម (អតីតប្តី យកពូថៅកាប់ប្រពន្ធ) កើតមាននៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុង -ខេត្តសៀមរាប ។
ជនបង្កឈ្មោះ ទូច សុខា ភេទប្រុស អាយុ ៦៣ ឆ្នាំ រស់នៅភូមិដូដន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានយកពូថៅ កាប់ទៅលើជនរងគ្រោះ ជាប្រពន្ធ ឈ្មោះ លី ហឿន អាយុ ៦៩ ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បណ្តាលឱ្យជនរងគ្រោះ របួសនៅត្រង់ក្បាលចំនួន ៤ ពូថៅ ក្នុងនោះ ខាងលើថ្ងាស ២ ពូថៅ និងចំពីលើក្បាល ២ ពូថៅ ហើយត្រូវបានក្រុមគ្រួសារ ជួយដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។
ក្រោយពីកាប់ប្រពន្ធរួច ជនបង្កនេះ បានជិះម៉ូតូគេចខ្លួន ដោយបានយកពូថៅទៅជាមួយ ធ្វើដំណើរដល់ស្រុកក្រឡាញ់ ហើយក៏ត្រូវកម្លាំងយើង តាមប្រមាញ់ រហូតឃាត់ខ្លួនបាន យកមកសួរនាំ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ចាត់ការបន្ត។ មូលហេតុ ដោយប្តីប្រពន្ធនេះ រស់នៅមិនចុះសម្រុងគ្នា តែងតែមាន ទំនាស់ពាក្យសំដី ជាញឹកញាប់៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com