ទាន់ហេតុការណ៍
Silverplay Erfahrungen 2025 Bewertung & Test mit Bonus - Migliori Casino non AAMS In Italia Sicuri a Giugno 2025 - Come pagare con Revolut, con carta o da telefono - ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​
0

រថយន្តក្រឡុកស៊ីម៉ង់ត៍ សង្ស័យដឹកធ្ងន់ពេក បណ្តាលឱ្យបាក់ស្រុតផ្លូវបេតុងមួយកន្លែង ទៅមុខលែងរួច

គេហទំព័រ នគររុងរឿង

រថយន្តក្រឡុកស៊ីម៉ង់ត៍ សង្ស័យដឹកធ្ងន់ពេក បណ្តាលឱ្យបាក់ស្រុតផ្លូវបេតុងមួយកន្លែង ទៅមុខលែងរួចមក

ភ្នំពេញ ៖ នេះហើយដែលជាមូលហេតុផ្លូវមួយចំនួន ទទួលរងការខូចខាត ក៏ព្រោះតែរថយន្ត ដឹកមិនប្រមាណពីទម្ងន់ ជាក់ស្តែងផ្លូវបេតុង មួយកន្លែង រងការខូចខាត ដោយសារតែ រថយន្តក្រឡុកស៊ីម៉ងត៍ សង្ស័យដាក់លើសទម្ងន់ បានបាក់ស្រុត នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តលាយក្រឡុកបេតុងជាច្រើនគ្រឿង បានដឹកបេតុងដែលលាយរួចចេញពីក្រុមហ៊ុន ដើម្បីយកមកក្រាលចាក់ឃ្លាំងការដ្ឋានមួយកន្លែង ដែលទើបនឹងសាងសង់ថ្មីនៅចំណុចកើតហេតុខាងលើ ចុះពីផ្លូវ៣៧១ ចូលមកផ្លូវបេតុងក្នុងភូមិត្នោតជ្រុំ៣ ប្រហែងជាង៥០ម៉ែត្រ ស្របពេលនោះ ក៏មានរថយន្តដែលបង្កឲ្យបាក់ស្រុតផ្លូវបេតុងមួយគ្រឿង ម៉ាកHINO ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 5A-1361 បានដឹកបេតុងចូលមកចាក់ក្រាល ខណៈមកដល់ច្រកចូលផ្លូវ៣៧១ រថយន្តខាងលើបានបត់ស្តាំចូល ហើយក៏បានបា.ក់ស្រុតរថយន្តហើបកង់មុខ ប៉ះជាមួយបង្គោលភ្លើងផ្អៀងរថយន្ត ចុះទៅខាងក្រោមទៅមុខលែងរួច។
សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីអគ្គិសនីកម្ពុជា ចុះទៅពិនិត្យនៅទីតាំងកើតហេតុ ដើម្បីវាយតម្លៃពីទំហំនៃការខូចខាត និងឲ្យខាងក្រុមហ៊ុនរថយន្តលាយបេតុង សងថ្លៃខូចខាត និងជួសជុលផ្លូវ និងបង្គោលភ្លើងឡើងវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com