សាហាវឃោរឃៅមែន ជនបង្កបានធ្វើសកម្មភាព ចូលទៅកាប់ជនរងគ្រោះដល់ក្នុងហាងកាហ្វេ ដែលមានមនុស្សច្រើន ហើយផ្អើលរត់ជាន់ជើងគ្នា នៅកណ្តាល
(ថ្ងៃទី 26 February 2021 ម៉ោង 10:44 am)
ខេត្តកណ្ដាល: កាលពី ល្ងាចថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចហាងកាហ្វេ ភូមិព្រែករាំង១ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។
ករណីនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ បន្ទាប់ពីជនបង្កធ្វើសកម្មភាពរួច។
ជនរងគ្រោះ មាន-ឈ្មោះហេង វុត្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាលមុខរបរ បុគ្គលិកសណ្ឋាគារ។
ចំណែកឯជនសង្ស័យមាន-ឈ្មោះកែវ សិរីបុត្ររតន: ភេទប្រុស អាយុ៣៧ឆ្នាំទីលំនៅភូមិ
តាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ(ឃាត់ខ្លួន)។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា, ការធ្វើសកម្មភាពកាប់ដ៏សហាវឃោឃៅនេះ បណ្ដាលឱ្យខូចខាតនូវសម្ភារៈមួយចំនួនរួមមាន ៖
-កុំព្យូទ័រ១គ្រឿងនិងកែវមួយចំនួនធំ។ ដោយវត្ថុតាងចាប់យក៖ គ្មាន។
ពេលជនរងគ្រោះកំពុងតែឈរឆុងកាហ្វេដាក់ឲ្យភ្ញៀវ ពេលនោះស្រាប់តែ ជនសង្ស័យក្នុង ស្ថានភាពស្រវឹងស្រាបានជិះម៉ូតូមកឈប់ដោយដៃកាន់ដាវមួយដើមដើរចូលទៅក្នុងហាងកាហ្វេ ស្រែកឡូឡាដាក់ភ្ញៀវនិងម្ចាស់ហាង(ជនរងគ្រោះ)និងបានយកដាវកាប់កែវ និងកុំព្យូទ័រ បណ្តាលឲ្យខូចខាត រួចហើយជិះម៉ូតូគេចខ្លួនបាត់ទៅ។ ក្រោយពីបានទទួល ពាក្យ បណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលកំពង់សំណាញ់ សហការជាមួយកម្លាំង ជំនាញក្រុងតាខ្មៅបានធ្វើការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូន មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី