ទាន់ហេតុការណ៍
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន - កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ - ក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហាណូយ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម វ៉ វ៉ាន់​ធឿង ប្រធាន​រដ្ឋ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​ - ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព ប៊ុន រ៉ានី ហ៊ុន​សែន រុន​តា​ឯក​
0

គេហទំព័រ នគររុងរឿង

សមត្ថកិច្ចចុះបង្រ្កាបផ្ទះជួញដូរគ្រឿងញៀនមួយកន្លែង ក្របួចបានទាំងមនុស្ស
ក្រចេះ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោយពីបានទទួលបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគបាលខេត្តក្រចេះ និងមានការសម្របសម្រួលពីលោកកែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរួចមក កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយការិយាល័យគ្រឿងញៀនខេត្តបានចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀនដោយខុសច្បាប់មួយកន្លែងនៅចំណុច ភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

☆អធិការនគរបាលក្រុងក្រចេះលោកវរសេនីយ៍ឯក អេង ហឿន បានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថា ប្រតិបត្តិការនេះ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១.ឈ្មោះ ឈាវ សុីនា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ
២.ឈ្មោះ ហ៊ួន ប៊ុនធិ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកទាំង២មានទីលំនៅ ភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ) ។
៣.ឈ្មោះ ម៉ាន វ៉ា អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។

ជាមួយគ្នានេះកម្លាំងរបស់លោកដកហូតវត្ថុតាមរួមមាន
-ម្ស៉ៅក្រាមពណ៌ស(សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់(ធំ០៩កញ្ចប់,តូច០២កញ្ចប់) ជិត1គីឡូក្រាម
-ថ្នាំគ្រាប់(សង្ស័យជាគ្រឿងញៀន) ចំនួន ១៦៩គ្រាប់(ពណ៌ផ្កាឈូក ចំនួន១៦៨គ្រាប់ ពណ៌ខៀវ ចំនួន០១គ្រាប់)
-ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង
-ទុយោសម្រាប់ចូករំលែកគ្រឿងញៀន ចំនួន០២
-ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន

បច្ចុប្បន្នជនសង្ស័យ០៣នាក់ និង វត្ថុតាង ត្រូវបានឃាត់ និង រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី។

ក្រោយពីមានការបង្ក្រាបគ្រឿងញៀននៅចំណុចភូមិឃុំខាងលើនេះរួចមកប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំបុសលាវ និងមហាជនទូរទៅក៍មានការសាទរយ៉ាងខ្លាំងក្រៃលែងចំពោះសម្ថកិច្ចដែលលោកខិតខំធ្វើការទាំងយប់ថ្ងៃដោយមិនបណ្តោយអោយបទល្មើសនៅក្នុងមូលដ្ឋានរបស់ពួកគាត់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»

©២០១៨ រក្សាសិទ្ធិ ដោយ «នគររុងរឿង | Norkor Rongroeng» | 097 66 27 756 | 096 66 94 773| អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 097 66 27 756 | 096 66 94 773 | Whatsapp : 096 616 3763 ឬ Telegram : 096 66 94 773 | អ៊ីម៉ែល ៖ mailtobot168@gmail.com